ជនជាតិជប៉ុនម្នាក់បានចាប់ខ្លួនក្រោយពីមានការសង្ស័យថាបានសំលាប់ប្រពន្ធដោយរឹតកនិងបានរក្សាទុកសាកសពក្នុងម៉ាស៊ីនបង្កករយៈពេលជាង១០ឆ្នាំ។ លោកតា Masaichi Yamada ដែលមានអាយុ៨០ឆ្នាំ បានចាប់ខ្លួននៅឯកំពង់ផែ Kushiro ភាគខាងត្បូងប្រទេសជប៉ុនកាលពីព្រឹកព្រលឹមម្សិលមិញ។/ លោកតា Yamada ដែលមានអាយុ៨០ឆ្នាំត្រូវបានចាប់ខ្លូនក្រោយពីបានរកឃើញថាបានសំលាប់ប្រពន្ធ/          ប៉ូលីសបានហ៊ុមព័ន្ធរោងចក្រធ្វើត្រីរបស់លោកតា Yamada ក៏ជាកន្លែងរកឃើញសាកសព វាធ្វើទៅបានក្រោយពីបានរកឃើញសាកសពដែលកក និងមានពាក់ខោអាវផងនោះនៅក្នុងម៉ាស៊ីនបង្កកនៃក្រុមហ៉ុនធ្វើត្រីមួយកន្លែងដែលមា្ចស់គីជាលោកតា Yamada នេះឯង។ បើយោងទៅតាម Telegraph ជាអ្នកនាំពាក្យបាននិយាយថា៖ ជនសង្ស័យបានសំលាប់ជនរងគ្រោះដោយដោយប្រើខ្សែសសៃរឹតករហូតទាល់តែស្លាប់នៅក្នុងផ្ទះរបស់ពួកគេ ហើយបានយកសាកសពទៅដាក់ក្នុងម៉ាស៊ីនបង្កកនៅកន្លែងធ្វើការរបស់គាត់។ នៅមិនទាន់ដឹងនៅឡើយថា រឿងនេះបានកើតឡើងក្នុងផ្ទះ តែមិនដឹងកន្លែងណាមួយអោយច្បាស់លាស់។ ប៉ូលីសបាននិយាយាថា៖ សាកសពដែលបានស្លាប់នេះ មានអាយុប្រមាណ៧១ឆ្នាំប្រសិនបើនៅរស់។ គាត់បានសារភាពថា គាត់យកសាកសពប្រពន្ធគាត់ទៅរោងចក្រដោយដាក់ក្នុងគូថឡានរបស់គាត់។ សាកសពនេះត្រូវបានរកឃើញ បន្ទាប់ពីបងប្អូនប្រុសជនរងគ្រោះប្រាប់ដល់ភ្នាក់ងារប៉ូលីសថា មិនអាចទាក់ទងនិងបងស្រីបានអស់រយៈកាលជាងមួយឆ្នាំ។ ក្រុមមន្ត្រីប៉ូលីស បន្ទាប់មកក៏បានធ្វើការស្រាវជ្រាវទៅនិងរោងចក្ររបស់ប្តីជនរងគ្រោះ។​ ទោះបីជា អត្រាឃាតកម្មជាតិសរុបបានធ្លាក់ចុះក៏ដោយ ក៏ចំនួននៃការធ្វើឃាតកម្មមានដល់ទៅ៦៥ដង។ បើយោងទៅតាម The Wall Street Journal ការមើលងាយចាស់ៗបានកើនដល់៤៦ភាគរយនៅក្នុងឆ្នាំ២០១០ បើធៀបទៅនិង៩ឆ្មាំមុន ហើយអ្វីដែលកើនឡើងគួរអោយព្រួយបារម្ភនោះគឺអំពើចោរលួច ចោរប្លន់ដែលបានកើនឡើងដល់ទៅ ៧០ភាគរយ។ បើយោងតាមលោកតា Yamada ប្រាប់ដល់ភ្នាក់ងារប៉ូលីសអោយដឹងថា គាត់បានសំលាប់ប្រពន្ធរបស់គាត់ក្នុងអំឡុងឆ្នាំ២០០២ និងឆ្នាំ២០០៦ ដោយសារពួកគាត់ទាំងពីរនាក់មានជំលោះនិងគ្នា៕

ដោយ ៖ ចាន់ណាប្រភព ៖ dailymail