នៅលើពិភពលោកយើងនេះ រឿងចម្លែកៗតែងកើតមានឡើងជាបន្តបន្ទាប់ ដែលមានពេលខ្លះនោះ រឿងចម្លែកខ្លះយើងពិបាននិងជឿក៏ថាបាន។​

នាពេលថ្មីៗ បើតាមប្រភពពត៌មានបានអោយដឹងថា​ មានករណីមួយបានកើតឡើង  ដែលបានបណ្តាលអោយ ទារិកា ដែលមានអាយុទើបតែ ៣ ខែប៉ុណ្ណោះបានស្លាប់បាត់បង់ជីវិត ក្រោយពីត្រូវបាន ឪពុកម្តាយរបស់គេភ្លេចហើយទុកគេចោលក្នុងឡានតែម្នាក់ឯង ស្របពេលដែលឡានស្ថិតនៅក្រោមកម្តៅថ្ងៃ ក្តៅហួតហែង ដែលកម្តៅនាពេលនោះត្រូវបានអោយដឹងថា កើនឡើងដល់ ៤០ អង្សាសេឯណោះ។

width=478              រូបភាពកុមារីម្នាក់ គោលបំណងក្នុងការដាស់តឿន (រូបភាពសិប្បនិម្មិត)

គួរបញ្ជាក់ផងដែរថា បើយោងតាមរបាយការណ៍របស់សារពត៌មាន  The Indianapolis Star បានអោយដឹងថា   ករណីដែលបានកើតឡើងនេះ  ហើយបានបណ្តាលអោយទារិកាម្នាក់បានស្លាប់នេះ បានកើតឡើងក្នុងអំឡុងម៉ោង 3:35 នាទីរសៀល  នារដ្ឋ  Indianapolis  សហរដ្ឋអាមេរិក ។

ប្រភពពត៌មានដដែលនេះក៏បានបញ្ជាក់ថា​ បុរសជាឪពុកដែលមានឈ្មោះថា Joshua Stryzanski ត្រូវបានចាប់ខ្លួន និងជាប់ទោសពីបទមនុស្សឃាតដោយអចេតនា។

width=481                     បុរសជាឪពុក ដែលមានការធ្វេសប្រហែល ត្រូវបានចាប់ខ្លួន

គួរបញ្ជាក់ផងដែរថា មូលហេតុដែលបានធ្វើអោយទារិកានោះស្លាប់ក៏ដោយសារតែ ការធ្វេសប្រហែសរបស់ឪពុករបស់គេ ដោយបានទុកគេចោលក្នុងឡានជាច្រើនម៉ោងស្របពេលដែលកម្តៅនៅពេលនោះកើនឡើងដល់ទៅ  ៤០​ អង្សាសេ ឯណោះ ដែលវាជាសីតុណ្ហភាពមួយកើនឡើងខ្ពស់ជាងឆ្នាំណាៗ ទាំងអស់៕

ដោយ ៖ រិទ្ធីប្រភព ៖ nydailynews