យោងតាមឯកសារមួយ ពីប្រទេសចិន អង្គចងចាំ flash NAND របស់ iPhone 6 នឹងមាន ៣កម្រិត គឺ 16GB, 64GB និង 128GB ។ ដូច្នេះ គេឃើញថា ក្រុមហ៊ុន Apple បានបំបាត់ចោលនូវកំណែ 32GB ដោយជំនួសមកវិញនូវកំណែ 64GB ប៉ុន្ដែ ក្រុមហ៊ុននេះ ក៏នៅតែរក្សាកំនែទាបបំផុតរបស់ខ្លួន គឺ 16GB ។

/

ឯកសារខាងលើ បង្ហាញថា ឈីប flash NAND 16GB របស់ iPhone 6 ត្រូវបានផ្គត់ផ្គង់ដោយ Toshiba និង Hynix ។ ចំណែក ឈីប NAND ប្រភេទ 64GB ត្រូវបាន Hynix និង Sandisk ជាអ្នករ៉ាបរង។ រីឯ អង្គចងចាំដែលខ្ពស់បំផុត 128GB គឺ ក្រុមហ៊ុន Toshiba ជាអ្នកផលិត។

/

អ្នកវិភាគយល់ថា នៅក្នុងការបញ្ចេញ ទ័ព លើកនេះ Apple សង្ឃឹមច្រើនទៅលើកំណែ 64GB និង 16GB ព្រោះថា មានការគាំទ្រពីក្រុមហ៊ុនផលិត ចំនួន ២ ខណៈដែល កំណែ128GB ត្រូវបាន Toshiba ផលិតតែម្នាក់ឯង។ ដោយសារតែមានតម្លៃខ្ពស់ ដូច្នេះ Apple ប្រហែលជាមិនផ្ដល់អាទិភាពច្រើនប៉ុន្មាន ទៅលើកំណែ 128GB នោះទេ។

/

Apple ក៏ធ្លាប់មានបំណង បំពាក់​អង្គចងចាំ 128GB ដល់​ iPhone 5s

គួររំលឹកថា កាលពីឆ្នាំទៅ ក្រុមហ៊ុន Apple ក៏ធ្លាប់មានបំណង បញ្ចេញកំណែ iPhone 5s ដែលមានអង្គចងចាំ 128GB ប៉ុន្ដែ ប្រហែលជាក្នុងកំណាក់កាលនោះ Apple មិនទាន់បានត្រៀមខ្លួនរួចរាល់នៅឡើយ សម្រាប់ការបញ្ចេញស្មាតហ្វូនដែលមានអង្គចងចាំលំដាប់កំពូលបែបនេះ៕

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ gsmarena/gadgets