ក្រុមហោះហើរសំដែង Sokoly Rossii របស់រុស្ស៊ី ដែលប្រើប្រាស់យន្ដហោះ ២ ប្រភេទ គឺ Su-27 និង MiG-29 ទើបតែធ្វើការហោះហើរសំដែងដ៏អស្ចារ្យមួយ នៅលើអាកាស Magas រដ្ឋធានីរបស់សាធារណរដ្ឋ Ingushetia ក្នុងឱកាស ២០ឆ្នាំ នៃការដណ្ដើមបានឯករាជ។
ការសំដែងបែប ត្រឡប់ វិលជុំ ប្ដូរទិសភ្លាមៗ ហោះហើរតាមក្រុម និងហោះហើរផ្ទុយគ្នាជាដើម ត្រូវបានក្រុមហោះហើររបស់ The eagle of Russia ធ្វើឡើងយ៉ាងស្ទាត់ជំនាញដោយប្រើប្រាស់យន្ដហោះធន់ទំនើបៗ ដូចជា Su-27, Su-30, Su-34 និង MiG-29។ល។
សូមទស្សនាវីដេអូខ្លីដូចខាងក្រោម អ្នកនឹងបានដឹងថា ក្រុម The eagle of Russia របស់រុស្ស៊ីពិតជាអស្ចារ្យ។

ក្រុម The eagle of Russia របស់រុស្ស៊ី ធ្វើការហោះហើរសំដែងបង្ហាញនៅ Ingushetia
ក្រុម The eagle of Russia របស់រុស្ស៊ី ហោះហើរក្នុងពិព័រណ៌អវកាស MAKS-2011
ដោយ ៖ សូរីយ៉ាប្រភព ៖ youtube