ហ្ស៊ីមបាវ៉េ៖ រឿងរ៉ាវដែលហួចចិត្ដមួយ ត្រូវបានកើតឡើង​ក្នុងសួនឧទ្យានមួយកន្លែង កាលពេលថ្មីៗនេះ ក្នុងប្រទេសហ្ស៊ីមបាវ៉េ ខណៈដែលសត្វតោមួយក្បាល បានខាំពាំកាមេរ៉ា របស់អ្នកថត​ មួយក្រុមដែលបានមកផ្ដិតរូប ក្នុងឧទ្យាននោះ។

លោក Ed Hetherington រស់នៅរដ្ឋអាត្លង់តា សហរដ្ឋអាមេរិក ដែលត្រូវបានសត្វតោស៊ីកាមេរ៉ា បានអោយដឹងថា នៅពេលគាត់ទៅដល់ក្នុងឧទ្យានព្រៃមួយ នៃប្រទេសហ្ស៊ីមបាវ៉េ គាត់ក៏បានឃើញ សត្វក្របីព្រៃមួយ ដេកងាប់ តែពុំមានឃើញសត្វអ្វីនៅក្បែរនោះទេ។ ក្រោយបន្ដិច គាត់ក៏បានយកកាមេរ៉ារបស់គាត់ ដាក់ក្បែរសាកសព សត្វក្របីនោះ ថាតើនឹងមានសត្វអ្វីមកស៊ីក្របីព្រៃនោះ?

រំពេចភ្លាមនោះ សត្វតោក៏បានដើរចេញមក តែសត្វក្របីដែលងាប់វាមិនស៊ី បែជាមកស៊ីកាមេរ៉ាទៅវិញ គាត់បានបន្ដ។ គាត់និយាយទៀតថា សត្វតោនោះ ពាំខាំគ្រវីចុះឡើង ទំរាំតែវាទម្លាក់ចុះ កាមេរ៉ាចង់ខូចអស់រលីង។ គាត់បានបន្ថែមថា តាំងពីកើតមក មិនដែលឃើញស្ថានភាពបែបនេះទេ៕

width=458

width=458

width=458

width=458

ដោយ៖ វត្ដីប្រភព៖ newsday