អន្តរជាតិ ៖ បើយោងតាមសេចក្តីរាយការណ៍ព័ត៌មាន ពីទីភ្នាក់ងារគេហទំព័របរទេស china-daily ដែលទើបតែបានចេញផ្សាយកាលពីប៉ុន្មានម៉ោងមុននេះ បានគូសបញ្ជាក់អោយដឹងថាយ៉ាងហោចណាស់ ភ្ញៀវទេសចរពី ១៥ ទៅ ២០ នាក់ ត្រូវបានជូយសង្គ្រោះ ខណៈពេលដែលពួកគេ បានធ្លាក់ចូលទៅក្នុងទន្លេ បន្ទាប់ពីស្ពានដែលត្រូវបានផ្អាកប្រើជាបណ្តោះអាសន្នមួយដាច់ក្រឡាប។

លើសពីនេះទៅទៀត ប្រភពសារព័ត៌មានដដែលបន្ថែមអោយដឹងថា ឧបទ្ទេវហេតុមួយនេះបានកើតឡើងកាលពីរាត្រីថ្ងៃពុធ យប់មិញនេះ នៅឯភាគកណ្តាលប្រទេសចិន ពោលគឺនៅក្នុងខេត្ត Hunan ។
ដោយឡែក មិនមានរបាយការណ៍ណាមួយបញ្ជាក់ថា មានក្រុមមនុស្សបាត់បង់អាយុជីវិតនោះទេ បន្ទាប់ពីបានកើតមានឡើងនូវឧបទ្ទេវហេតុចៃដន្យ បាក់ក្រឡាប់ស្ពានមួយនេះ និងទម្លាក់ភ្ញៀវទេសចរចូលទៅក្នុងទឹកទន្លេជម្រៅប្រមាណជាង ១ ម៉ែត្រ៕
ដោយ ៖ ពិសិដ្ឋប្រភព ៖ chinadaily