យើងទាំងអស់គ្នា អ្នកណាក៏ដឹងដែរថា សត្វខ្លាជាប្រភេទសត្វមួយកាចសាហាវ ស៊ីសាច់ឆៅជាអាហារ ប៉ុន្តែសំរាប់កូនខ្លាមួយដែលមានឈ្មោះថាShosho បែរជាផ្សេងទៅវិញ។ វាតែងតែនៅកៀកកើយក្បែរបុរស Ashley Gombert ហើយគាត់មានអារម្មណ៏ថា វាគឺជាខ្លាមួយស្លូតបូតនិងគួរអោយស្រលាញ់។
គេតែងសង្កេតឃើញ Shosho ចូលចិត្តឈរជើងពីរ ប្រលែងលេងជាមួយម្ខាស់សួន ហើយថើបគាត់នៅក្នុងសួនឧទ្យានតោSeaview អាហ្វ្រិកខាងត្បូង។ Gombert បានឲដឹងថាកូនខ្លានេះរាក់ទាក់ណាស់និងងាយស្រួលក្នុងការបញ្ជាវា។

Shosho ប្រលែងលេងជាមួយបុគ្គលិកសួន


Gombert តែងតែអោបរឹតShosho ក្នុងភ្នែករបស់គាត់ Shosho ពិតជារួសរាយនិងចូលចិត្តលេង

Gombert ថើបShosho យ៉ាងស្និតស្នាល



ដោយ៖ nanoប្រភព៖ zing