ប្លែកៗ៖ នៅឯស្ថានីយរថភ្លើង Prague នៃសាធារណរដ្ឋឆែក ឯណ្ណោះវិញ កាលពីពេលថ្មីៗនេះ គឺបានធ្វើអោយមនុស្សជាច្រើន មានការភ្ងាក់ផ្អើលជាខ្លាំង និងលួសព្រលឹងស្ទើរតែគ្រប់គ្នា ខណៈដែលស្ដ្រីម្នាក់ បានធ្លាក់ចូលទៅក្នុងកំណល់ផ្លូវរថភ្លើង ហើយត្រូវបានរថភ្លើងកិនពីលើ។

width=451

សាក្សីនៅទីនោះ បានអោយដឹងថា មុនពេលកើតហេតុ គេឃើញស្រ្ដីនោះ បានមកឈរចាំរថភ្លើង ក្នុងអាការៈ ដូចជាស្រវឹងស្រាបន្ដិច ងងុយដេកបន្ដិច តែក្រោយមកបន្ដិច ខណៈមុនពេលដែលរថភ្លើងមកដល់ នាងនោះក៏បានធ្លាក់ចូលក្នុងផ្លូវថភ្លើងមែន។ 

width=452

ភ្លាមនោះផងដែរ អ្នកធើ្វការក្នុងស្ថានីយ ក៏បានចេញមករកនាង បន្ទាប់មក គេក៏បានឃើញរូបនាង។ ដោយសំណាងល្អ រូបនាងបានធ្លាក់ចូលទៅក្នុងកំណាត់រថភ្លើងទី១ និងទី ២ ដែលនាងអាចគេច ចេញពីការស្លាប់បាន។

width=452

ទោះបីជាយ៉ាងណាក៏ដោយ គេមិនបានប្រាប់ពីអត្ដសញ្ញាណរបស់នារីនោះទេ។ ស្រ្ដីនោះបានប្រាប់ប៉ូលីសថា នាងធ្លាក់ចូលទៅក្នុងផ្លូវរថភ្លើង ដោយសារតែនាង អស់កម្លាំង និងលេបថ្នាំច្រឡំ។ នេះជាវីដេអូក្លីប សូមចុចដើម្បីមើល៕

ដោយ៖ នារីប្រភព៖ dailymail