ក្នុងពេលកំពុងធ្វើការប្រគំតន្រ្តី Take Me Home Tour ក្រុម One Direction មិនដែលភ្លេចការលេងសើច ជាមួយទស្សនិកជនឡើយ ។នៅមុខទស្សនិកជន ២០០០០ នាក់នៅ O2 Arena ទីក្រុង ឡុនដុង ប្រទេសអង់គ្លេស HarryStyles សមាជិកក្រុម One Direction ត្រូវបានមិត្តរួមក្រុម Liam Payne ចាប់ស្រាតខោក្នុងពេលដែល Harry កំពុងច្រៀងបទ What Make You Beautiful ធ្វើអោយទស្សនិកជន ហូរកញ្ជ្រៀវពេញទីលានប្រគំតន្រ្តី។ Harry មានភាពអៀនខ្មាស់ អេះអុញដើរទៅក្រោយបន្តិចហើយទាញខោឡើងមកវិញយ៉ាងលឿន ។ គួរបញ្ជាក់ផងដែរថាកាលពីឆ្នាំមុន Harry ត្រូវបានសមាជិករួមក្រុម ចាប់ហែកអាវនៅលើឆាកដូចគ្នានឹងពេលនេះដែរ ៕
ដោយ ៖ លីលីប្រភព ៖ youtube