លោក Mourinho ហាក់ដូចជាកំពុងតែ ធុញថប់នឹងក្រុម Real Madrid ជាខ្លាំងទោះបីជាក្រុមកំពុងតែដំណើរការទៅយ៉ាងល្អក្ដីក៏លោកនៅតែមានកាយវិការមិនសមរម្យជាមួយក្រុមនេះទាល់តែសោះ ហើយព័ត៌មានចុងក្រោយពី Real Madrid បានឱ្យដឹងថាសម្រាប់គ្រូបង្វឹករូបនេះអាចចាកចេញបានពីក្រុម Real Madrid ប៉ុន្តែ Ronaldo មិនអាចចាកចេញបាននោះទេ ព្រោះ Real សង្ឃឹមលើ Ronaldo មិនមែនសង្ឃឹមលើ Mourinho នោះទេ។ក្នុងការធ្វើស្ថិតិចុងក្រោយលើ Ronaldo ក្នុងការលេងឱ្យ Real ចាប់ពីឆ្នាំ ២០០៩ មកដល់ពេលនេះReal ប្រកួតសរុប ១៩៦ ប្រកួត ក្នុងនោះគ្មានវត្តមានរបស់ Ronaldo ២៤ ប្រកួត ហើយឱកាសស៊ុតខុសរបស់ Ronaldo មាន ២៥ ភាគរយ និងឱកាសក្នុងការបំបាក់ Ronaldo គឺមានតែ ១១ ភាគរយប៉ុណ្ណោះ។មិនត្រឹមតែប៉ុណ្ណោះ Ronaldo ក្នុង ១៧២ ប្រកួតគេរកបានគ្រាប់បាល់ចំនួន ៤៦៥ គ្រាប់ដែលស្មើរនឹងមធ្យមភាគ ២.៧ គ្រាប់ក្នុងមួយប្រកួត ហើយបើគេនិយាយឱ្យស្រួលស្ដាប់ទៅគឺវាសនារបស់Real គឺពឹងលើ Ronaldo។ ដូចនេះហើយសម្រាប់លោក Mourinho ចាកចេញគឺគ្មានបញ្ហាព្រោះReal Madrid មាន Ronaldo៕


ដោយ៖ ផានិតប្រភពពី៖ K14