PuzzlePhone គឺជាឈ្មោះនៃគម្រោងផលិតទូរស័ព្ទ ដំឡើងតាមចិត្តអ្នកប្រើប្រាស់ (modular smartphone) ដែលផលិតឡើងដោយក្រុមហ៊ុន Circular Devices មានទីស្នាក់ការធំនៅហ្វាំងឡង់។ ស្មាតហ្វូននេះ រួមមាន ៣ផ្នែក ៖ ផ្នែក Spine គឺជាអេក្រង់ LCD ឧបករណ៍សម្លេង និងគ្រោងរបស់ទូរស័ព្ទ។ ចំណែកផ្នែក Heart គឺជាថ្ម និងបណ្ដាសរសៃខ្សែភ្លើងចាំបាច់ ហើយចុងក្រោយគឺផ្នែក Brain រួមមាន ប្រូសេសឺរ និងម៉ូដួល កាមេរ៉ា។

/

ដូចទៅនឹង Project Ara របស់ Google ឬ ស្មាតហ្វូនរបស់ក្រុមហ៊ុន Vsenn ស្មាតហ្វូន PuzzlePhone ក៏អនុញ្ញាតឱ្យអ្នកប្រើប្រាស់ដំឡើង និងប្រែរូបរាងទៅតាមចិត្តចង់ ហើយពិសេសគឺមិនចាំបាច់ព្រួយបារម្ភអំពីការកើតមានបញ្ហា ឬហួសសម័យ។ ឧទាហរណ៍ដូចជា ផ្នែកអេក្រង់ អ្នកអាចទទួលយកបានកម្រិត HD ប៉ុន្ដែ ចង់ប្រើថ្មដែលមានថាមពលអាចប្រើបានយូរ ប្រូសេសឺរខ្លាំងទៅតាមពេលវេលា ដូច្នេះ អ្នកអាចប្ដូរយកផ្នែក Heart និង Brain ថ្មី។ ហើយបើចង់មានកាមេរ៉ាដែលថតរូបច្បាស់តាមចិត្ត គឺត្រូវប្ដូរផ្នែក Brain។

/

ក្រុមហ៊ុន Circular Devices ឱ្យដឹងថា ពួកគេនឹងខឹតខំអភិវឌ្ឍ បំណងនាំមកនូវស្ដង់ដារួម ល្អបំផុត ដើម្បីជួយដល់ក្រុមអ្នកបង្កើតកម្មវិធីសបវ៉ែរ ក៏ដូចជា OEM’s មានសេរីភាពក្នុងការផលិតឧបករណ៍នានាបានល្អ។ អំពីប្រព័ន្ធប្រតិបត្តិ PuzzlePhone នឹងប្រើប្រាស់ Android ដែលត្រូវបានកែប្រែជាថ្មី។ តាមគម្រោង ស្មាតហ្វូនដំឡើងតាមចិត្ត  PuzzlePhone នឹងត្រូវបានក្រុមហ៊ុន Circular Devices ឧទ្ទេសនាម នៅដើមឆ្នាំ ២០១៥ ខាងមុខនេះ។

/

គួររំលឹកថា បន្ទាប់ពី Google បានឧទ្ទេសនាមគម្រោងទូរស័ព្ទ ម៉ូឌុល ដែលមានឈ្មោះថា Project Ara មិនយូរប៉ុន្មាន ពិភពលោក ក៏បានឃើញមានការលេចមុខសត្រូវទី ១ របស់ក្រុមហ៊ុន Google នោះគឺ Vsenn របស់អតីតអគ្គនាយកនៃគម្រោង Nokia X ដោយត្រៀមនឹងបញ្ចេញម៉ូដែលទូរស័ព្ទម៉ូឌុល ដូចទៅនឹង Project Ara។ ដូច្នេះ មកដល់ពេលនេះ គេចាប់ផ្ដើមមានជំនឿកាន់តែច្បាស់ថា ទូរស័ព្ទដែលអាចដំឡើងតាមចិត្តអ្នកប្រើប្រាស់ ឬហៅថា ទូរស័ព្ទម៉ូឌុល នឹងលោតចូលម “ដេញ” ស្មាតហ្វូនបច្ចុប្បន្ន នៅពេលអនាគតមិនខាង៕

 

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ PuzzlePhone