ភ្លៀតធ្លាក់ខ្លាំងមិនធ្លាប់មានពីមុនមក នៅលើកោះភាគនិរតី Kyushu របស់ជប៉ុន បង្កជាទឹកជំនន់ បណ្ដាលអោយមនុស្សយ៉ាងតិច ១៩បាត់បង់ជីវិត និង ៨នាក់ផ្សេងទៀតបាត់ខ្លួន។

/

ប្រភពព័ត៌មានរបស់ជប៉ុន បានអោយដឹងថា នៅក្នុងថ្ងៃនេះ អ្នកស្លាប់ក្នុងគ្រោះទឹកជំនន់ដែលកើតឡើងដោយភ្លៀងធ្លាក់ខ្លាំងនេះ ភាគច្រើនគឺជាមនុស្សចាស់ មិនអាចជន្លៀសខ្លួនបាន។ បច្ចុប្បន្ន កងកម្លាំងសន្ដិសុខជាតិ កំពុងតែដុតដៃដុតជើងក្នុងការជួយសង្គ្រោះប្រជាជនដែលកំពុងជួបគ្រោះធម្មជាតិនេះ។

/

តាមប្រភពពីមន្ទីរអាកាសធាតុជប៉ុន អោយដឹងថា ខេត្ត Kumamoto និង Oita គឺជាតំបន់ដែលទទួលរងគ្រោះដោយសារទឹកជំនន់ច្រើនបំផុត ពីមុនរៀងមក បណ្ដាលអោយមនុស្សជាង ៥០០,០០០នាក់ត្រូវជន្លៀសខ្លួន៕

ដោយ ៖ សូរីយ៉ាប្រភព ៖ Ve