វាជារឿងមួយដែលគ្រប់គ្នាស្ញើចសរសើរនៅពេលដែល Messi ទទួលបាននូវពានរង្វាន់បាល់មាសជាលើកទី ៤ កាលពីពេលថ្មីៗនេះ ប៉ុន្តែអ្នកដែលនៅតែមិនសប្បាយចិត្តជាមួយរឿងនេះ គឺនៅតែជាRonaldo ដដែល។ក្នុងការទទួលបានពានជាលើកទី ៤ នេះមានមនុស្សជាច្រើនបានសរសេរសំបុត្រផ្ញើរទៅកាន់កីឡាកររបស់ក្រុម Barcelona លោក Lionel Messi ហើយក្នុងនោះអ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះគឺគេឃើញមានសំបុត្ររបស់ Ronaldo ផងដែរ តែទំនងហាក់ដូចជាមិនមែនផ្ញើរទៅលើកទឹកចិត្តអបអរដល់សត្រូវធំបំផុតរបស់ខ្លួននោះទេ តែហាក់ដូចជាសរសេរទៅដើម្បីចំអកទៅវិញ។ក្នុងសេចក្ដីសំបុត្ររបស់កីឡាករ Ronaldo បានសរសេរបែបការទូត តែនិយាយន័យបង្អាប់ Messi ថាជាមនុស្សអន់រូបរាងមិនសង្ហា ស្លៀកពាក់មិនសមរម្យ ក្នុងកម្មវិធីទទួលពានរង្វាន់ ហើយថែមទាំងនិយាយថាគេមិនបានទៅនិយាយរក Messi ព្រោះតែ Messi កំពស់ទាបពេក ធ្វើឱ្យគេមើលមិនឃើញទៀតផង។មិនត្រឹមតែប៉ុណ្ណោះគេបានសរសេរសំបុត្រនោះជាភាសាអង់គ្លេស ហើយនិយាយហាក់ដូចជា Messiមិនចេះអង់គ្លេសជាដើម។ វាពិតណាស់ដែល Ronaldo បានជួយឱ្យ Real បានទទួលពានរង្វាន់ La Liga កាលពីរដូវកាលមុន ប៉ុន្តែយ៉ាងណា Ronaldo និង Messi ក៏នៅតែមានបញ្ហាមិនអាចចុះសម្រុងគ្នាបានព្រោះតែបញ្ហាមុខមាត់នេះតែម្ដង៕

/

ដោយ៖ ផានិតប្រភពពី៖ K14