ព័ត៌មានអន្តរជាតិ ៖ បើតាមការអោយដឹងពីទំព័រសារព័ត៌មានបរទេស singaporeseen ដែលទើបតែបានចេញផ្សាយកាលពីម្សិលមិញនេះ អោយដឹងថា មជ្ឍមណ្ឌលដែលផ្ទុកទិន្នន័យហ្វេសប៊ុក មកពីទូទាំងពិភពលោក គឺបានតាំងខ្លូន លាក់អាត្មានៅកន្លែងដែលត្រជាក់បំផុតក្នុងពិភពលោក។

ដោយស្ថិតនៅជាយម្ខាងនៃ តំបន់ត្រជាក់បំផុត Arctic Circle ក្រុង Lulea ប្រទេស Swedenមជ្ឍមណ្ឌលផ្ទុកទិន្នន័យ ហ្វេសប៊ុក ចុងក្រោយបង្អស់មួយនេះ ត្រូវបានរត់ដោយថាមពលអគ្គីសនី នេះបើតាមរបាយការណ៍ izsmile ។ ជាមួយនឹងការទាញថាមពលពីកង្ហារខ្បល់ស្របពេលដែលសីតុណ្ណភាពតំបន់នេះត្រជាក់នោះ រាល់បន្ទប់ក្នុងមជ្ឍមណ្ឌលផ្ទុកទិន្នន័យទាំងមូល មានសីតុណ្ហភាពល្មម បើទោះជា Server បានបញ្ជេញកម្តៅក៏ដោយ។
លើសពីនេះ ប្រភពសារព័ត៌មានដដែលបន្ថែមថា រាល់សម្ភារៈទាំងអស់ ពោលគឺ ១០០%អាចធ្វើសាជាថ្មីបាន។ ខាងក្រោមនេះ គឺជារូបមជ្ឈមណ្ឌលផ្ទុកទិន្នន័យផ្ទាល់ ជ្រាបកាន់តែច្បាស់ តាមដានទស្សនាទាំងអស់គ្នាណា ៖





ដោយ ៖ រិទ្ធីប្រភព ៖ singaporeseen