ភ្នំពេញៈ   ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន  នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៣ បានលាត ត្រដាងពីសកម្មភាពរបស់សមត្ថកិច្ចបង្ក្រាប ទៅលើបុគ្គលិកធនាគារអស៊ីលីដា ដែលបានរៀបចំផែនការ និងសកម្ម ភាពប្លន់ធនាគាររបស់ខ្លួន កាលពីសប្តាហ៍មុន ។

សម្តេចតេជោ  ហ៊ុន សែន   បានមានប្រសាសន៍នៅក្នុងពិធីចែកសញ្ញាប័ត្រ ដល់និស្សិតនៅសកលវិទ្យាល័យវ៉ាន់ដា គណនេយ្យ នាមជ្ឈមណ្ឌលមហាសន្និបាតកោះពេជ្រដោយសម្តេចបានដាក់ការសង្ស័យថា ហេតុអ្វីបានជាចោរមកចាប់ជំរិតបុគ្គលិកធនាគារអេស៊ីលីដាហើយលុយបែរជាមិនត្រូវការ ប៉ុន្តែត្រូវការគ្រឿងញៀនទៅវិញ ព្រោះក្នុង ធនាគារមានស្រាប់ទៅហើយនោះ ម៉េចបានជាពួកគេធ្វើយ៉ាងនេះ។

width=456

សម្តេចបានបញ្ជាក់ថា «ខ្ញុំវាយតម្លៃត្រូវ ហើយខ្ញុំបានប្រាប់ទៅ វឿន (នេត សាវឿន) ថា បើវាទារអីឲ្យវាទៅ គ្រឿង ញៀន សោម៉ូតូ សោធនាគារ ឲ្យទៅវាទៅ ។ ចាំបាច់ទៅយកលុយធ្វើអីទៀត បើវាចាក់សោយកលុយទៅហើយ  នោះ…. អីចឹងទេ ខ្ញុំប៉ាន់ស្មានទុកថា អាចជាមនុស្សនៅក្នុងធនាគារ ធ្វើរឿងហ្នឹងហើយ … មែនមានចោរមកចាប់ ជំរិត (ពីណាមក) ការពិតពួកវាបានរៀបចំផែនការទុកសោះ»។

width=454

សម្តេចនាយករដ្ឋមន្រ្តីបន្តថា សំណាងហើយ ដែលកងកម្លាំងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ របស់ប្រទេសកម្ពុជា បានធ្វើ ការបង្ក្រាបទាន់ពេលវេលាប្រសិនបើពុំអាចដោះស្រាយករណីចោរប្លន់ធនាគារអេស៊ីលីដា បានម្ចាស់ធនាគារនឹងថ្កោលទោសរាជរដ្ឋាភិបាល និងកម្លាំងសមត្ថកិច្ចជាមិនខាន  ។ សម្តេចតេជោ បន្ថែមថា  «ខ្ញុំសូម កោតសរសើរដល់កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ   ដែលធ្វើការនៅទីនោះ ក្នុងប្រតិ បត្តិការកិច្ចការងារនេះ ប្រសិនបើយើងប្រតិបត្តិការទាំងឆេវឆាវ បែរជាអាបីនាក់នោះងាប់ កើតរឿងអីខ្លះ តាមពី ក្រោយ។ ទី១. ធនាគារអេស៊ីលីដា បានថ្កោលទោសមករាជរដ្ឋាភិបាល និងសមត្ថកិច្ចថា មិនបានការពារចំណាប់ ខ្មាំង។ ធនាគារអេស៊ីលីដាបូក និង ក្រុមគ្រួសារ  ដែលតាំងខ្លួនជាចំណាប់ខ្មាំង គឺត្រូវថ្កោលទោស សមត្ថកិច្ចថា មិន បានការពារចំណាប់ខ្មាំងហើយ ។ ទី២. គឺបាត់ភស្តុងតាងអស់តែម្តង អាចោរទាំងប៉ុន្មានក៏រត់បាន  ក្រុមគ្រួសារ  ចំណាប់ខ្មាំង ដែលជាផ្ទៃក្នុង ធ្វើការជាមួយគ្នាហ្នឹង បានទទួលរង្វាន់ទៅទៀត»។

width=453

សូមបញ្ជាក់ថា ជនសង្ស័យចំនួន ៦នាក់  ដែលជាក្រុមឃុបឃិតប្លន់ប៉ុស្តិ៍ សេវាកម្មរបស់សាខា ធនាគារអេស៊ីលីដា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានរៀបចំគម្រោង តាំងពីល្ងាចថ្ងៃទី២២ ខែមករា ឆ្នាំ២០១៣ ហើយបាន អូស បន្លាយ មកដល់ព្រឹកថ្ងៃទី២៣ ខែមករាដោយពួកគេបានធ្វើល្បិច   ចង់បានគ្រឿងញៀនមិនយកលុយទេ  ប៉ុន្តែទោះ បីជាយ៉ាងណាត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីវេលាម៉ោង១០ និង ៣០ នាទី យប់ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៣ ព្រមទាំងបានបញ្ជូនទៅពន្ធនាគារទាំង   ៦ នាក់ និងមានការប្តឹងទាមទារសំណងជំងឺចិត្តជាច្រើនម៉ឺនដុល្លារពីភាគីធនាគារ ថែមទៀតផង ៕

ផ្តល់សិទ្ធិដោយ ៖ ដើមអម្ពិល