ក្រុមហ៊ុន Samsung កំពុងតែប្ដេជ្ញាចិត្តក្នុងការបន្ទាន់សម័យនូវផលិតផលរបស់ខ្លួន ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែងក្នុងទីផ្សារ។ ថ្មីៗនេះ ម៉ូដែលស្មាតហ្វូនដំបូងនៃគ្រួសារ Galaxy J ត្រូវបានបង្ហាញខ្លួន។

បន្ទាប់ពី Galaxy A ដែលប្រើប្រាស់លោហធាតុទាំងស្រុង ក្រុមហ៊ុន Samsung ក៏បានបន្តបញ្ចេញម៉ូដែលទូរស័ព្ទថ្មី គឺ Galaxy E ហើយកាលពីម្សិលមិញ ស្មាតហ្វូនតម្លៃទាបថ្មីមួយផ្សេតទៀត ក៏ត្រូវបានឧទ្ទេសនាម នៅលើគេហទំព័រផ្លូវការរបស់ Samsung នោះគឺ Galaxy J1 ។

Samsung Galaxy J1 ដែលមានឈ្មោះកូដ SM-J100H គឺជាស្មាតហ្វូន ស្ថិតក្នុងប្រភេទតម្លៃទាប និងត្រូវបានបំពាក់ប្រូសេសឺរកម្រិត 1.2 GHz, RAM 512 MB (មានរន្ធដោតអង្គចងចាំខាងក្រៅ) ប្រើអេក្រង់ ៤.៣អ៊ិន្ឈ៍ រីសូលូសឹន 800x480 pixel ។ ប្រការនេះ គឺផ្ទុយទាំងស្រុងទៅនឹងព័ត៌មានបែកធ្លាយមុននេះ ដែលថា Galaxy J1 នឹងប្រើប្រាស់ប្រូសេសឺរ 4-core 64-bit របស់ Marvell ។

Galaxy J1 របស់ Samsung ប្រើស៊ីម ២ និងដំណើរការដោយ Android 4.4 KitKat និងមានមុខងារសំចៃថាមពល Ultra Power Saving ។ ម៉ាស៊ីននេះ មានកាមេរ៉ាក្រោយ ៥មេហ្គាភិចសេល និងកាមេរ៉ាមុខ ២មេហ្គាភិចសេល។ ប្រព័ន្ធទំនាក់ទំនងរួមមាន ដូចជា Wi-Fi, Bluetooth 4.0 និង GPS + GLONASS ។ ស្មាតហ្វូនតម្លៃទាបនេះ មាន ៣ពណ៌ គឺខៀវ ខ្មៅ និងពណ៌ ស។

គេជឿថា Samsung Galaxy J1 អាចនឹងត្រូវបានដាក់លក់តែនៅក្នុងទីផ្សារមួយចំនួនតូច ដូចជា ឥណ្ឌា ចិន ឬអាស៊ីអាគ្នេយ៍។ យ៉ាងនេះក្ដី តម្លៃពិតប្រាកដរបស់ស្មាតហ្វូននេះ មិនទាន់ត្រូវបានគេបង្ហើបឱ្យដឹងនៅឡើាយ៕
ប្រែសម្រួលដោយ ៖ តារាប្រភព ៖ gsmarena/samsung