សហរដ្ឋអាមេរិក​​ បាននិយាយដោយផ្ទាល់ថា មនុស្សភាគច្រើនដែលសិក្សានៅវិទ្យាស្ថានខុងជឺ មិនអាចបន្តស្នាក់នៅបានទៀតទេ ព្រោះ J-1 visas មិនអាចមានសិទ្ធិ ពន្យាពេលបានដូចមុនឡើយ។ នោះមានន័យថា ពួកគេត្រូវតែចាកចេញពីសហរដ្ឋអាមេរិក បន្ទាប់ពីទិដ្ឋការ​អស់សុពលភាព។ សាលារៀនខុងជឺ​ពេលបច្ចុប្បន្ន ហាក់បីដូចជាមានឥទ្ធិពលខ្លះៗមកលើអាមេរិក។​

width=442

សាលារៀនអំពីទស្សនៈខុងជឺ ទើបតែត្រូវបានបង្កើតឡើងថ្មីៗនេះក្នុងសហរដ្ឋអាមេរិក។​ ប៉ុន្តែហាក់ដូចជាមានឥទ្ធិពលខ្លាំងមកលើសហរដ្ឋអាមេរិក និងប្រជាជនអាមេរិក។​ វិទ្យាស្ថាននេះមានសាខាទាំងអស់ ៦៩១ នូវទូទាំងពិភពលោក ក្នុងនោះ មាន ៦៩សាខានៅសហរដ្ឋអាមេរិក។ អ្វីដែលគួរអោយភ័យខ្លាចនោះ គឺសាលារៀននេះបានបង្កើតយ៉ាងឆាប់រហ័ស ហើយតំរូវអោយសិស្សរៀនជាភាសាចិនទៀតផង។

បន្ទាប់ពីពួកអេស្ប៉ាញចាកចេញទៅ ភាសាចិនជាភាសាទីមួយដែលបានមកបង្រៀននៅសហរដ្ឋអាមេរិកមុនគេ។ ជាមួយគ្នានេះដែរ នៅពេលដែលសាលារៀនខុងជឺនេះមកដល់ ប្រជាជនអាមេរិកភាគច្រើន បានរៀនភាសាចិនយ៉ាងស្ទាត់ជំនាញ។​ គ្រូបង្រៀនស្ម័គ្រចិត្រភាគច្រើន​ ត្រូវបានអញ្ជើញទៅបង្រៀននៅសាលារៀនអាមេរិក។

អាមេរិកបានបន្តថា ការជះឥទ្ធិពលមួយទៀតនោះគឺ វប្បធម៌អាមេរិក បានធ្លាក់ចុះយ៉ាងខ្លាំងបន្ទាប់ពីភាសា និងទស្សនៈខុងជឺបានមកសាបព្រោះនៅលើទឹកដីអាមេរិក។ អាមេរិកបានបន្ថែមទៀតថាការធ្លាក់ចុះខ្សោយនៃវប្បធម៌ប្រទេសមួយ មានន័យថា ការធ្លាក់ចុះនូវផ្នែក ទស្សនៈវិទ្យា​ នយោបាយ សិល្បៈនិងអក្សសាស្រ្តផងដែរ៕

 

ដោយ៖ សារិនប្រភព៖ beijingshots