កីឡាករ Messi បានប្រាប់ដល់អ្នកគាំទ្រថាកុំអោយព្រួយបារម្ភអីព្រោះរបួសក្បាលជង្គង់របស់គេមិនធ្ងន់ធ្ងរដូចការគិតរបស់អ្នកទាំងអស់គ្នាទេ ។ការព្រួយបារម្ភរបស់អ្នកគាំទ្រកើតឡើងដោយសារតែពេលក្រុម Barcelona ប្រកួតជាមួយក្រុម PSG ក្នុងតង់ទី ២ Messi ត្រូវបានដូរចេញដោយសារតែរបួសក្បាលជង្គង់ដោយមានឈាមហូរមកទៀតផងនោះឯង ។ ដោយសារតែ Messi ត្រូវបានប្តូរចេញធ្វើអោយស្ថានការរបស់ Barcelona ពិបាកនិងទប់ទល់ជាមួយ PSG ធ្វើអោយក្រុម PSG តាមស្មើវិញ ២ - ២ ។/ព័តមានមិនជាក់លាក់មួយប្រាប់ Messi នឹងត្រូវសំរាកព្យាបាលរយះពេលយ៉ាងតិចណាស់ក៏ ៣ សប្តាហ៍ដែរ តែកីឡាករ Messi បានចេញមកបកស្រាយវិញតាមរយះ Facebook ប្រាប់ថារបួសរបស់គេមិនធ្ងន់ធ្ងរទេ ហើយត្រូវការរយៈពេលមិនលើសពី មួយសប្តាហ៍ទេ បានន័យថាគេអាចត្រឡប់មកចូលលេងវិញទាន់ពេលដែល Barcelona ត្រូវប្រកួតជើងទី ២ ជាមួយPSG ក្នុងការប្រកួត UEFA Champion League ៕

/

ដោយ ៖ កុសលប្រភព ៖ k14