អង្គែ គឺជាប្រភេទនៃជំងឺស្បែកក្បាល ដែលបណ្តាលមកពីការរីកលូតលាត់នៃបាក់តេរី និងផ្សិតផ្អួរ (ទុកសក់ឱ្យនៅសើមយូរពេក) នៅលើស្បែកក្បាល បង្កឱ្យស្បែកក្បាលកើតមានអង្គែ។ តើស្បែកក្បាល របស់អ្នកកំពុងតែ កើតមានអង្គែ មែនដែរ ឬទេ? ខាងក្រោមនេះ គឺជា វិធីងាយៗមួយចំនួន ដើម្បីកំចាត់អង្គែ និង ធ្វើឱ្យស្បែកក្បាលមានក្លិនក្រូចអូប និង មានសុខភាពល្អ។
១/ ទឹកខ្មេះស៖ គីជាគ្រឿងផ្សំដ៏ល្អបំផុតសំរាប់ព្យាបាលស្បែកក្បាលមានអង្គែ។ទឹកមានផ្ទុកទៅដោយសារធាតុអាស៊ីតអាសេទិច ដែលមានតួនាទី ជួយកំចាត់បាក់តេរី និងផ្សិតផ្អួរនៅលើស្បែកក្បាលរបស់អ្នក។ សូមយក ទឹកខ្មេះមួយភាគ លាយជាមួយនឹងទឹក បីភាគ បន្ទាប់មក លាបនៅលើស្បែកក្បាលម៉ាស្សាថ្មមៗ រួចលាងសំអាតសក់ ជាមួយនឹងទឹកធម្មតាចេញ។ អ្នកក៏លាបទឹកខ្មេះ លើស្បែកក្បាលដោយផ្ទាល់ បន្ទាប់មក រុំជាមួយនឹងកន្សែង ទុកមួយយប់ រួចលាងសំអាត សក់ចេញជាមួយនឹងសាប៊ូកក់សក់ នៅពេលព្រឹក។ វិធីនេះ គឺមានប្រសិទ្ធិភាពខ្លាំងបំផុត សំរាប់កំចាត់អង្គែ។
២/ ប្រេងអូលីវ៖ បញ្ហាស្បែកក្បាលស្ងួត (បង្កឱ្យមានអង្គែ) អាចព្យាបាលជាមួយនឹងប្រេងអូលីវ ដែលក្រែមលាប ស្បែកក្បាលដ៏ប្រសើរ សំរាប់កំចាត់អង្គែ និង ការរបក ស្បែកក្បាល។វិធីធ្វើ សូមយកប្រេងអូលីវ ដុតកំក្តៅ រហូតឡើងក្តៅ បន្ទាប់មក ប្រើប្រេងកំដៅ (ឧណ្ឌៗ) នេះមកម៉ាស្សាថ្មមៗ លើស្បែកក្បាលរបស់អ្នក រួចរុំជាមួយនឹងកន្សែងឱ្យជិត ទុករយៈពេល ៣០នាទី ចុងក្រោយ ជូតស្បែកក្បាលឱ្យស្ងួត រួចលាងសំអាត សក់ចេញជាមួយនឹងទឹកសាប៊ូ ជាការស្រេច៕
ព័ត៌មានទាក់ទងនឹងសុខភាពផ្សេងៗ៖
-បញ្ហា ៤យ៉ាង ធ្វើឱ្យដៃគូរបស់អ្នក បាត់បង់អារម្មណ៍សិច-វិធីកំពូល ១៥នាទី ផ្តាច់បារី បានយ៉ាងងាយស្រួល ឆាប់រហ័ស
-វិធីងាយៗ ៤យ៉ាង ធ្វើឱ្យអ្នក ឆាប់ចូលគេង និង គេងលក់ ស្កប់ស្កល់-វិធី ពីរយ៉ាង ធ្វើឱ្យកែងដៃ និង ក្បាលជង្គង់ សភ្លឺ រលោង ឆាប់រហ័ស-វីធីងាយៗ ព្យាបាលសក់ជ្រុះ ឱ្យដុះលូតលាស់ឡើងវិញ ឆាប់រហ័ស ដោយធម្មជាតិ (មានវីដេអូ)
ដោយ៖ វណ្ណៈប្រភព៖ top10homeremedies