ព័ត៌មានអន្តរជាតិ ៖ បើយោងតាមការដកស្រង់អត្តបទផ្សាយ របស់ទំព័រសារព័ត៌មានបរទេសអាស៊ីវ័ន ដែលទើបតែបានចេញផ្សាយកាលពីវេលាល្ងាចម្សិលមិញនេះ បានគូសបញ្ជាក់អោយដឹងថា កាលពីថ្ងៃព្រហស្បត្តិ៍ ម្សិលមិញនេះ មនុស្ស ៤០ នាក់ ត្រូវបានជួយសង្គ្រោះអោយរស់រានមានជីវិត ពីក្នុងបន្ទប់មួយ ដែលស្ថិតនៅក្នុងបរិវេននៃការបាក់រលំអាគារ រោងចក្រកំពស់ ៨ជាន់ នៅឯប្រទេស បង់ក្លាដេស្ស ខណៈពេលដែលក្រុម ប្រតិបត្តិការ មួយនេះ ត្រូវបានចាក់ផ្សាយផ្ទាល់ តាមរយៈទូរទស្សន៍ក្នុងស្រុក។

គួររំឭកផងដែរថា ប្រតិបត្តិការក្រុមជួយសង្គ្រោះមនុស្ស ៤០ នាក់ លើកនេះ ត្រូវបានសាទរដោយប្រជាជនរាប់ពាន់នាក់ ដែលបានប្រមូលផ្តុំនៅកន្លែងកើតហេតុ។ ដោយឡែក មកទល់នឹងពេលនេះ ប្រភពសារព័ត៌មានដដែល បានបញ្ជាក់បន្ថែមថា ម នុស្ស ២៣០ នាក់ ត្រូវបានស្លាប់បាត់បង់ជីវិត ខណៈរាប់ពាន់នាក់ផ្សេងទៀត បានទទួលរងរបួសធ្ងន់ និងស្រាល។

គួរបញ្ជាក់ផងដែរថា ករណីបាក់រលំអាគាររោងចក្រខាងលើនេះ បានកើតឡើងនៅទីក្រុងដាកា ប្រទេសបង់ក្លាដេស្ស កាលពីម្សិលម្ងៃនេះ ពោលគឺថ្ងៃពុធ ទី២៤ ខែមេសា៕
ដោយ ៖ រិទ្ធីប្រភព ៖ អាស៊ីវ័ន