ព័ត៌មានកីឡា៖ ធ្លាប់បានប្រកាសរួចម្ដងទៅហើយ អំពីតារាងចំណាត់ថ្នាក់កំពូលកីឡាករល្បីៗលើពិភពលោក​ដែលមានចំណូលប្រចាំឆ្នាំខ្ពស់ជាងគេ ដែលក្នុងនោះមាន Floyd ឈលើចំណាត់ថ្នាក់ លេខ​១ ប៉ាក់គីអៅ លេខ២ នឹង Ronaldo លេខ៣។ ប៉ុន្ដែសម្រាប់ការបង្ហាញលើកនេះ គឺបូកសរុបរួមគ្រប់វិស័យកម្សាន្ដ ដែល​ក្នុងនោះ មានរាប់បញ្ចូលទាំងតារាភាពយន្ដ ចម្រៀង ផងដែរ។ 

យោងតាមការចុះផ្សារបស់ទស្សនាវដ្ដីជំនួញមួយ ឈ្មោះថា Forbes បានចុះផ្សាយលាតត្រដាងឲ្យដឹងសមាស​ភាព ជនល្បីៗក្នុងវិស័យកម្សាន្ដ (កីឡា តន្ដ្រី និងខ្សែភាពយន្ដ..) លើពិភពលោក ដែលអាចរក​​ប្រាក់ចំណួលបានខ្ពស់ជាងគេប្រចាំឆ្នាំ ដែលក្នុងនោះគឺមានសមាសាភាព ១០ រូបដែលត្រូវលើក​យក​មកបង្ហាញ។ 

ទី១.  Floyd Mayweather មានអាជីពជាកីឡាករប្រដាល់ ដែលអាចរកចំណួលបានខ្ពស់ជាងគេប្រចាំឆ្នាំគឺមានចំនូនរហូតដល់ទៅ ៣០០ លានដុល្លារ។

/            

ទី២.  Manny Pacquiao មានអាជីពជាកីឡាករប្រដាល់ ដែលអាចរកបានប្រាក់ចំណូលបាន រហូដល់​ទៅ ១៦០ លានដុល្លារ។

/ 

ទី៣.  Katy Perry មានអាជីពជាតារាចម្រៀង និងសម្ដែង ជាជនជាតិអាមេរិក ដែលអាចរកប្រាក់ចំណូលបានខ្ពស់បំផុតប្រចាំឆ្នាំ២០១៥ គឺ ១៣៥ លានដុល្លារ ។

/

ទី៤.  One Direction មានអាជីពជាតារាច្រៀងជាក្រុមរបស់អាមេរិក ដែអាចរកប្រាក់ចំណូល បានខ្ពស់​រហូតដល់ទៅ ១៣០ លានដុល្លារ។

/

ទី៥.  Howard Stern មានអាជីពជាតារាសម្ដែង និង ជាម្ចាស់ប៉ុស្ដិ៍វិទ្យុ...ដែលអាចរកចំណូលបាន ខ្ពស់រហូតដល់ទៅ ៩៥ លានដុល្លារ។

/

ទី៦.  Garth Brooks ដែលជាតារាចម្រៀង និងអ្នកនិពន្ធ ព្រមទាំងជាតន្ដ្រីករផងដែរ ដែលអារកប្រាក់ចំណូលបានខ្ពស់រហូតដល់ទៅ ៩០ លានដុល្លារ។

/

ទី៧.  James Patterson គឺជាកំពូលអ្នកនិពន្ធសៀវភៅដ៏ល្បីឈ្មោះមួយរូបរបស់អាមេរិក ដែលអាច​រក​ចំណូលបានរហូតដល់ទៅ ៨៩ លានដុល្លារ ។  

/

ទី៨.  Robert Downey Jr. មានអាជីពជា​តារាសម្ដែងខ្សែភាពយន្ដ និងជាផលលិតករមួយរូបផងដែរ ត្រូវបានគេស្គាល់ច្បាស់ក្នុងរឿង Iroin Man ដែលអាចរកបានប្រាក់ចំណូលខ្ពស់បំផុតរហូតដល់ទៅ ៨០ លានដុល្លារ។

/

ទី៩. Taylor Swift មានអាជីពជាតារាសម្ដែង អ្នកនិពន្ធ និងអ្នកចម្រៀង ដែលអាចរកបានប្រាក់ចំណូលខ្ពស់រហូតដល់ទៅ ៨០ លានដុល្លារ។

/

ទី១០.  Cristiano Ronaldo កីឡាករបាល់ទាត់ក្នុងក្រុម Real Madrid ដែលអាចរកបានប្រាក់ចំណូលខ្ពស់រហូតដល់ទៅ ៧៩ លានដុល្លារ។       

/

ដោយ៖ អឿ អ៊ុយ

ប្រភព៖ http://finance.yahoo.com/