បណ្តាអ្នកស្រាវជ្រាវរបស់មហាវិទ្យាល័យ សេដ្ឋកិច្ច Michigan's Ross បានធ្វើការពិនិត្យអង្កេតមួយ ទៅលើកំរិតនៃភាពសប្បាយចិត្តនៃប្រជាជនអាមេរិច ចំពោះបណ្តា Brand Name ទូរស័ព្ទដៃ។ ជាលទ្ធផលបានបង្ហាញឲ្យឃើញថា Galaxy S III និង Galaxy Note II គឺជាស្មាតហ្វូនពីរ ដែលត្រូវបានចូលចិត្តប្រើបំផុត បន្ទាប់មកទើបដល់ iPhone របស់ Apple។ ការអង្កេតនេះ គឺត្រូវបានធ្វើរយះពេល ៣ខែ ពេលដែល Samsung មិនទាន់បង្ហាញខ្លួន Galaxy S4។
ជាក់ស្តែង ជាមួយពិន្ទុ ១០០ នៃការសប្បាយចិត្តប្រើ, Galaxy S3 ទទួលបាន ៨៤ ពិន្ទុ, Galaxy Note II ទទួលបាន ៨២ ពិន្ទុ ស្មើជាមួយ iPhone 4S ក្នុងពេលដែល iPhone 5 ទទួលបានតែ៨១ ពិន្ទុ ប៉ុណ្ណោះ។ ទាបជាងនេះបន្តិចគឺ Motorola Droid Razr Maxx HD ទទួលបាន ៨០ ពិន្ទុ និង Motorola Droid Razr បាន ៧៧ ពិន្ទុ។

ទន្ទឹមនឹងនោះ កំរិតនៃការសប្បាយចិត្តនៃអតិថិជន នៅប្រទេសកូរ៉េខាងត្បូង បែរជាផ្ទុយពីលទ្ធផល នៅអាមេរិចវិញ។ ក្នុងនោះ iPhone 5 គឺជាស្មាតហ្វូនដែលបានធ្វើឲ្យអ្នកប្រើកូរ៉េជាច្រើននាក់ មានអារម្មណ៍សប្បាយចិត្តប្រើបំផុត គឺមិនមែនជា Galaxy S3 នោះទេ។
លទ្ធផលក៏បានបង្ហាញថា Motorola (ផលិតផលរបស់អាមេរិច ដូច iPhone ដែរ) មានគំរូស្មាតហ្វូនដល់ទៅពីរម៉ូដែល ដែលត្រូវបានវាយតំលៃខ្ពស់ (គឺមិនមែនជា LG, BlackBerry, HTC...)ព្រោះតែពួកវាសុទ្ធតែមានបរិមាណថាមពលថ្មប្រើបានយូរ វាយលុកចំទៅនឹងសេចក្តីត្រូវការរបស់អ្នកប្រើប្រាស់ស្មាតហ្វូនភាគច្រើន ដែលពួកគេចាប់អារម្មណ៍ ទាំងកំរិតទិន្នផល និងសមត្ថភាពដំណើរការល្អ នៃស្មាតហ្វូន៕
ដោយ៖ សិលាប្រភព៖ Zng