ភស្តុតាងជាច្រើន ដែលបង្ហាញពីទោសកំហុសរបស់ Li Zongrui ត្រូវបានលេចចេញជាបន្តបន្ទាប់ ដែលបានបង្ខំឲ្យជនជាប់ចោទព្រមសារភាព។

ក្នុងរយះពេល 36ម៉ោងក្រោយពីការសាកសួរ កូនសេដ្ឋីតៃវ៉ាន់ Li Zongrui នៅតែសម្តែងការមិនសុខចិត្ត និងមិនទទួលស្គាល់ទោសកំហុសស្តីពីការប្រើប្រាស់ថ្នាំសណ្តំដើម្បីធ្វើសកម្មភាពរំលោភនោះទេ។ ប៉ុន្តែក្រោយរយះពេលមួយសប្តាហ៍ នៃការលេចចេញនូវភស្តុតាងជាវីដេអូសិច រូបភាពស្រើបស្រាលជាច្រើនបន្តបន្ទាប់មក ទីបំផុតជនជាប់ចោទក៏យល់ព្រមសារភាព។

/

/

 Li Zongrui ប្រាប់ពីអាថ៌កំបាំងនៃការថតវីដេអូសិច

តាមរយះសំដីសារភាពកាលពីម្សិលមិញ ជនជាប់ចោទបានទទួលស្គាល់ថា: ស្រីៗដែលបាត់បង់ស្មារតីនៅក្នុងវីដេអូសិចទាំងនោះ សុទ្ធតែមិនបានដឹងខ្លួន ត្រូវបានថតវីដេអូឡើយ។ ក្រៅពីនេះ បណ្តាអ្នកដែលមានស្មារតីគ្រប់គ្រាន់ សុទ្ធតែបានដឹងរឿងនេះ។

Li Zongrui បានឲ្យដឹងបន្ថែមថា គាត់បានប្រើ Webcam ស៊េរីខ្ពស់ក្នុងការថតវីដេអូសកម្មភាពសិចទាំងស្រុង។ បន្ទាប់មក គាត់បានប្រើកម្មវីធីដើម្បីកាត់ ផលិតជាឌីសរឿង។

/

width=451

រូបភាពមួយចំនួនរបស់ Li Zongrui នៅក្នុងគុក និងពេលបណ្តើរចេញពីតុលាការ

រឿងអំណោយផល ក៏ដូចជាអាថ៌កំបាំងដែល Li Zongrui បាននិយាយក្នុងដំណើរការសាកសួរគឺជនជាប់ចោទបានប្រើឧបករណ៍បញ្ជាដ៏តូចមួយ ដើម្បីបើកដំណើរការកម្មវិធីថតវីដេអូ ជំនួសឲ្យMouse។ តាមរយះបច្ចេកវិទ្យាដ៏ទំនើបនេះ បានជួយឲ្យសកម្មភាពថតវីដេអូរបស់ Li Zongrui តែងតែរំលងផុតពីខ្សែភ្នែកជនរងគ្រោះទាំងអស់នោះជានិច្ច៕

/

/

/

/

/

/

/

/

/

បណ្តាជនរងគ្រោះមួយចំនួនដែលត្រូវថ្នាំសណ្តំ...

/

/

/

... ក៏មានអ្នកមួយចំនួនស្ម័គ្រចិត្ត តែមិនបានដឹងត្រូវបានថតវីដេអូ

ដោយ៖ សិលាប្រភព៖ 24h