បើយោងទៅតាម សារព័ត៌មាន Dailystar បានអោយដឹងថាក្រុម Manchester City បានដាក់Ronaldo ក្នុងបញ្ចីដែលខ្លួនចង់បាន ហើយនឹងបោះទុនក្នុងពេលឆាប់ៗនេះហើយ ។Manchester City នឹងបោះទុនចំនួន ៧០ លានផោនដើម្បីអូសទាញ Ronaldo អោយមកលេងនៅទឹកដី Etihad ។ បើសិនជា Ronaldo យល់ព្រមមកលេងអោយ Manchester City នោះក្រុមនឹងផ្តល់ប្រាក់កំរៃចាប់ពី ៣០ ម៉ឺនផោនក្នុងមួយសប្តាហ៍ឡើងទៅ អោយកីឡាករ Ronaldo ។
ខណះពេលដែលក្រុម Manchester City កំពុងបោះទុនចង់បាន Ronaldo នោះ ក្រុមយក្សបារាំងPSG ក៏កំពុងតែត្រៀម ១០០ លានផោន ក្នុងការទិញ Ronaldo។ ចំណែកក្រុម Monaco ក៏បានណាត់ជួបជាមួយ Ronaldo ដោយសំងាត់ផងដែរ ហើយក្រុម Manchester United ក៏បានបង្ហើបពីការចង់បាន Ronaldo មកវិញដែរ ។ សភាពការរបស់ Ronaldo ពេលនេះមាន ភាពតានតឹង និងរញ៉េរញ៉ៃខ្លាំងណាស់ យើងនឹងតាមដាន ស្ថានភាពអនាគត របស់ Ronaldo បន្តទៅទៀត ៕
ដោយ ៖ កុសលប្រភព ៖ us24h