នៅក្នុងភាពសប្បាយរីករាយដូចជាថ្ងៃបុណ្យដ៏ធំ អ្នកស្រុកនៅក្នុងភូមិក្រីក្រ Kogelo ដែលស្ថិតនៅភាគខាងលិចរបស់ប្រទេស Kenya បាននាំគ្នារាំច្រៀងយ៉ាងរីករាយ បន្ទាប់ពីបានទទួលដំណឹងថាលោក Barack Obama ជាអ្នកដែលមានពូជពង្សនៅទីនេះ បានជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកជាថ្មី។ លោកយាយខាងឱពុករបស់លោក Barack Obama ក៏បានបង្ហាញភាពសប្បាយរីករាយនេះដែរ។

បើទោះជាមានអាយុ ៩០ឆ្នាំ និងត្រូវកាន់ឈើច្រតហើយក៏ដោយ ប៉ុន្ដែលោកយាយ Sarah Obamaប្រពន្ធទីបីរបស់ជីតាលោក Obama នៅតែចេញទៅតាមដងផ្លូវ ដើម្បីអបអរជ័យជំនះរបស់លោកObama ជាមួយនឹងអ្នកភូមិ។គួររំលឹកថា Kogelo ជាភូមិតូចមួយ និងមិនទាន់មានការអភិវឌ្ឍនៅឡើយ គឺជាស្រុកកំណើត លោកតារបស់លោក Obama ហើយញាតិមួយចំនួនរបស់លោក Obama ក៏កំពុងរស់នៅទីនេះ។ លោកយាយSarah Obama ថ្លែងពីចម្ងាយទៅកាន់លោក Obama ថា ៖ ចុះបំពេញការងារទាំងឡាយដែលអ្នករាល់គ្នាបានប្រគល់ និងដឹកនាំពួកគេអោយបានល្អ។ 
/
/
/
លោកយាយរបស់លោក Obama
/
/
ដោយ ៖ សីហាប្រភព​ ៖ DT