ព័ត៌មានអន្តរជាតិ ៖ ចាប់ឃាត់ខ្លួនស្រ្តីម្នាក់ញាត់គុក បន្ទាប់ពីបានរកអោយឃើញថា នាងបានសម្លាប់អតីតស្វាមីរបស់ខ្លួន ខណៈពេលដែលគាត់កំពុងតែលង់លក់ក្នុងសុបិន្ត ដោយការចាក់ស្រោចទឹកក្តៅ ក៏ព្រោះតែភ្លើងប្រច័ណ្ឌ នេះបើយោងតាមសេចក្តីរាយការណ៍ព័ត៌មានដែលបានចេញផ្សាយដោយទំព័របរទេស កាលពីពេលកន្លងទៅថ្មីៗនេះ។

គួរបញ្ជាក់ផងដែរថា ស្រ្តីចិត្តពិសពុលរូបនោះ មានឈ្មោះថា Jesusa Tatad វ័យ ៣៩ ឆ្នាំមកពីក្រុង Daly រដ្ឋ California សហរដ្ឋអាមេរិក ស្របពេលដែលរឿងហេតុមនុស្សឃាតមួយនេះ បានកើតឡើងនៅឯស្ទូឌីយោតូចមួយ នៅក្នុងរដ្ឋមួយនេះ។
លើសពីនេះទៅទៀត ប្រភពដដែលបានបន្ថែមថា ស្រ្តីចិត្តសឿងរូបនោះ បានប៉ុនប៉ងសម្លាប់អតីតស្វាមីរបស់ខ្លួន ដោយការចាក់ស្រោចនឹងទឹកក្តៅ រួចវាយនឹងដំបងលេងកីឡា Base-ball ថែមទៀតផងដោយសារទ្រាំនឹងការឈឺចាប់ ខណៈពេលដែលទឹកក្តៅស្រោចសព្វអស់រាងកាយ អតីតស្វាមីរូបនោះក៏បានស្លាប់បាត់បង់ជីវិត ដោយឡែកស្រ្តីរូបនោះក៏ត្រូវបានចាប់ឃាត់ខ្លួន ដើម្បីរងចាំការកាត់ទោសទៅតាមផ្លូវច្បាប់របស់ប្រទេសនេះ៕
ដោយ ៖ ពិសិដ្ឋប្រភព ៖ worldnewstoday