ព័ត៌មានអន្តរជាតិ ៖ ស្រ្តីជាម្តាយ ដែលជាពលរដ្ឋរស់នៅបូរីញ៉ូវយ៉ក សហរដ្ឋអាមេរិក ត្រូវបានរកអោយឃើញថា បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីអោបកូនប្រុសខ្លួនវ័យ ១០ ខែលោតចុះពីអាគារកំពស់ ៨ ជាន់ តែសំណាងល្អ កូនប្រុសតូចរូបនោះ  មិនបានស្លាប់បាត់បង់ជីវិតអ្វីនោះទេ គ្រាន់តែទទួលរងរបួសជាទម្ងន់ និងបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ  HarlemHospital   នេះបើយោងតាមសេចក្តីរាយការណ៍  របស់គេហទំព័រសារព័ត៌មានបរទេស  CNN​ដែលទើបតែបានចេញផ្សាយកាលពីពេលកន្លងទៅ ។

width=447

គួររំឭកផងដែរថា  បើយោងតាមសម្តីសាក្សី   ដែលបានឃើញហេតុការណ៍នេះ​ផ្ទាល់នឹងភ្នែក ឈ្មោះ  Steven Domingue  បានបញ្ជាក់អោយដឹងថា វាពិតជារន្ធត់ និង គួរអោយតក់ស្លុតជាខ្លាំង ខណៈពេលបានឃើញស្រ្តីជាម្តាយគិតខ្លី វ័យ ៤៥ រូបនោះធ្លាក់ចុះពីជាន់ទី ៨ មក ដែលនៅក្នុងនោះក៏រួមមានទាំងកូនតូចផងដែរ ។ អ្វីដែលនឹកស្មានមិនដល់នោះ គឺថាកូនប្រុសតូចវ័យ ១០ ខែរូបនោះ ពិតជាសំណាង ស្រពពេលដែលគេត្រូវបានទ្រដោយទ្រូងម្តាយរបស់ខ្លួន

លើសពីនេះទៅទៀត  បើតាមសម្តីអ្នកជិតខាងរបស់ជនរងគ្រោះ ឈ្មោះ Christian Johnson បានបញ្ជាក់បន្ថែមអោយដឹងថា   មុនពេលកើតមានឡើងនូវករណីអត្តឃាតមួយនេះ  ស្រ្តីជាជនរងគ្រោះ   បានឈ្លោះប្រកែកជាមួយនឹងបុរសម្នាក់​  ដោយបុរសរូបនោះ  បានស្រែកលឺៗ និងដដែលៗថា   ហេតុអ្វីក៏មិនលើកទូរស័ព្ទ?  ហេតុអ្វីក៏ចេះតែធ្វើអោយកើតមានឡើងនូវសំពាធកាន់តែខ្លាំងឡើងៗ? ។

ដោយឡែក បើនិយាយពីឈ្មោះជនរងគ្រោះ ប៉ូលីសមិនបានបញ្ជាក់អោយដឹងនោះទេ តែស្រ្តីរូបនោះគឺជាស្រ្តីរៀបការរួច  និងជាមេធាវី នេះបើតាមការអោយដឹងពីអ្នកជិតខាងរបស់ជនរងគ្រោះ៕

ដោយ ៖ រិទ្ធីប្រភព ៖ CNN