ចម្លែក៖​​ ជាធម្មតាលោកវិជ្ជបណ្ឌិត បានណែនំាអោយមនុស្សភាគច្រើន ផឹកទឹកអោយបានពី ៤- ៥លីត្រក្នុងមួយថ្ងៃ។ ការផឹកទឹកក្នុងចំណុះបរិមាណបែបនេះ គឺធ្វើអោយមនុស្សទទួលបានសុខភាពល្អ។ ប៉ុន្ដែថ្មីៗនេះ អ្នកនាង Sahsa Kennedy ដែលមានអាយុ ២៦ឆ្នាំមកពីរដ្ឋ Essex នៃប្រទេសអង់គ្លេស អាចផឹកទឹកអស់រហូតដល់ ២៥លីត្រឯណោះ ក្នុងមួយថ្ងៃ។width=455

នាង Kennedy បាននិយាយថា ខ្ងុំតែតែមានអារម្មណ៍ស្រេកទឹករហូត ពោលគឺស្រេកទឹកទាំងយប់ ទាំងថ្ងៃតែម្ដង។ នាងបានបន្ដថា រៀងរាល់យប់នាងស្ទើរតែមិនដេកសោះ​ នេះដោយសារតែនាងរវល់នឹងការឡើងផឹកទឹក និងបន្ទាប់មកគឺត្រូវចូលក្នុងបន្ទប់ទឹករហូត។ នាងបានប្រាប់អ្នករាល់គ្នាថា ខ្ងុំត្រូវចោលក្នុងបន្ទប់ទឹកយ៉ាងហោចណាស់ក៏ ៤០ដងដែរក្នុងមួយយប់ ។width=455

width=455

តាមការបង្ហាញរបស់ឪពុកមា្ដយរបស់ Kennedy បានអោយដឹងថា Kennedy បានក្លាយទៅជាក្មេងស្រី ដែលទម្លាប់ផឹកទឹកតាំងពីនាងមានអាយុ ៦ ឆ្នាំម្លេះ។ គាត់បានបន្ដទៀតថា ដល់នាងមានអាយុ​ ១៣​ ឆ្នាំ Kennedy អាចផឹកទឹកអស់រហូតដល់ 26 pints គឺស្មើនឹង​ ១៣លីត្រ។លុះដល់នាងអាយុ ២០ ឆ្នាំនាងអាចផឹកទឹកបាន 35​ Pints ស្មើនឹង ១៧ លីត្រ និងមកដល់ពេលនេះ គឺនាងមានអាយុ ២៦ ឆ្នាំនាងអាចផឹកទឹកបាន 44 Pints គឹស្មើនឹង ២៥ លីត្រ ក្នុងមួយថ្ងៃ។ជុំវិញបញ្ហានេះ លោកវេជ្ជបណ្ឌិត Emma Derbyshire គ្រូពេទ្យពិគ្រោះផ្នែកចំណីអាហារបានអោយដឹងថា វាពិតជារឿងកម្រណាស់ ដែលស្រ្ដីម្នាក់នេះអាចផឹកទឹកបានរហូតដល់ ២៥លីត្រ ក្នុងមួយថ្ងៃ។ ប៉ុន្ដែអ្វីដែលគួរអោយចម្លែកនោះគឺថា Kennedy នៅមានសុខភាពល្អដដែល៕

ដោយ​៖ សារិនប្រភព៖dailymail