ព័ត៌មានអន្តរជាតិ ៖ ស្រ្តីវ័យ ២៦ ឆ្នាំ ដែលជាអ្នកបំរើការនៅក្នុងដែនជំរកការពារសត្វមួយកន្លែងស្ថិតនៅក្នុងរដ្ឋ Carlifornia សហរដ្ឋអាមេរិក ត្រូវបានរកអោយឃើញថា បានស្លាប់បាត់បង់ជីវិតបន្ទាប់ពីមានការវាយប្រហារពីសំណាក់តោកំណាចមួយក្បាល នេះបើតាមការអោយដឹងពីទំព័រសារព័ត៌មានបរទេស CNN ដែលទើបតែបានចេញផ្សាយនាវេលាមុននេះបន្តិច។

លើសពីនេះទៅទៀត    ប្រភពដដែលបន្ថែមថា  តោកំណាចមួយក្បាលនោះ   វាមានឈ្មោះថាCous Cous និងមានទម្ងន់ដល់ទៅ៣៥០ ផោន ស្របពេលដែលវាត្រូវបានបាញ់សម្លាប់ពីភ្នាក់ងារមានសមត្តកិច្ច គោលបំណងដើម្បីសង្រ្គោះអាយុជីវិតស្រ្តីវ័យ ២៦ ឆ្នាំរូបនោះ។

width=456

គួររំឭកផងដែរថា    ទន្ទឹមនឹងមានការកើតហេតុដ៏គួរអោយរន្ធត់មួយនេះ  ក៏មានការជួយអន្តរាគមន៍ពីសំណាក់អ្នកធ្វើការផ្សេងទៀតផងដែរ តែរាល់ការអន្តរាគមន៍ទាំងនោះ សុទ្ធតែបរាជ័យការតាមដានស៊ើបអង្កេតត្រូវបានធ្វើឡើង ថាតើពិធីការសុវត្តិភាពត្រូវបានគោរពតាមយ៉ាងខ្ជាប់ខ្ជួនឬក៏យ៉ាងណា?

គួរបញ្ជាក់ផងដែរថា ដែនជំរកការពារសត្វមួយនេះ ត្រូវបានរកឃើញ និងអភិរក្សដោយលោកDale Anderson ខណៈពេលដែលលោកក៏ជាអ្នករកឃើញគំរោងProject Survival Cat Haven in Dunlap ក្នុងដែនជំរកការពារសត្វមួយនេះ ដែលប្រមូលផ្តុំទៅដោយសត្វកម្រនៅក្នុងលោករូមមានដូចជា ៖ តោ ខ្លា ខ្លាដំបង និងខ្លារខិនជាដើម៕

ដោយ ៖ រិទ្ធីប្រភព ៖ CNN