អាមេរិក៖ តាមការអោយដឹងពីគេហទំព័រ ដេលីមែល កាលពីព្រឹកថ្ងៃទី ២៥ កញ្ញានេះថា មានបុរសអ្នកមានពីរនាក់ ដែលជាអ្នករកស៊ីជំនួញធំៗដូចគ្នា បានវាយតប់គ្នា ដោយសារតែរឿងឡើងជិះរថយន្ដតាក់ស៊ី បានធ្វើអោយផ្អើលអស់អ្នកដំណើរពេញទីក្រុង។

តាមប្រភពខាងលើដដែល បានអោយដឹងថា រឿងដែលគួរអោយខ្វះសីលធម៌ មានភាពខ្មាសអៀន និងមិនគួរអោយកើតឡើងនេះ ត្រូវបានកើតឡើងនៅលើដងផ្លូវមួយ ក្នុងតំបន់Manha-ttan ក្រុង New York សហរដ្ឋអាមេរិក។ តាមការអោយដឹង ពីអ្នកធ្វើដំណើរតាមដងផ្លូវបានអោយដឹងថា បុរសដែលមានមុខជំនួញរកស៊ីធំៗ ដូចគ្នានោះ បានឈ្លោះប្រកែកគ្នារហូតដល់ថ្នាក់វាយតប់គ្នា ដោយមិនគិតពីមុខមាត់របស់ខ្លូន គឺមូលហេតុ ដោយសារតែរឿង ស្រឡាញ់ និងចង់ឡើងជិះរថយន្ដតាក់ស៊ីតែមួយ។

ទោះបីជាយ៉ាណាក៏ដោយ ក៏បុរសទាំងពីរនាក់ខាងលើ មិនត្រូវបានគេស្គាល់ឈ្មោះនោះទេហើយនេះជាវីដេអូក្លីប ដែលបង្ហាញពីការវាយតប់គ្នារវាងបុរសអ្នកមានទំាងពីរនាក់។ សូមចុចដើម្បីមើល៕
ដោយ៖ សីហាប្រភព៖ dailymail