បន្ទាប់ពីបទចម្រៀងកាយវីការខារ៉ាអូខេរបស់ផលិតកម្ម សាន់ដេ ដែលច្រៀងដោយលោក ខាន់ជែមស៍ មានចំណងជើងថា កំដរសង្សារគេឈឺចាប់ ដែលកូពីស្តាយស៍សម្តែងច្បាប់ដើមរបស់ប្រទេសដទៃ ដូចស្ទើរតែទាំងស្រុង ត្រូវបានចែករំលែកពេញ បណ្តាញសង្គមហ្វេសប៊ុករួចមកមានទស្សនិកជនជាច្រើននាក់ដែលនិយមចូលចិត្តលេងបណ្តាញសង្គមដ៏ពេញនិយមមួយនេះ ធ្វើការរិះគន់យ៉ាងចាស់ដៃ ពីការលួចចម្លងគេស្ទើរទាំងស្រុងនេះ។

មិនមែនមានតែផលិតកម្ម ហង្សមាស, សាន់ដេ ប៉ុណ្ណោះទេដែលធ្វើបែបនេះ ពោលគឺនៅមានផលិតកម្មមួយចំនួនទៀតដែលបានធ្វើរឿងដូចគ្នានេះដែរ។ ជាក់ស្តែង មានប្រិយមិត្តរបស់ Camnews ពីរនាក់ដែលពួកគាត់បានតាមដាន ទស្សនាវីដេអូខារ៉ាអូខេ ប្រទេសដទៃ ហើយបានឃើញមានវីដេអូខារ៉ាអូខេខ្មែរ មានស្តាយស៍សម្តែង ដូចស្ទើរតែទាំងស្រុង ដូចករណីបទរបស់លោក ខាន់ ជែមស៍ ហើយពួកគាត់បានធ្វើជាវីដេអូប្រៀបធៀប ផ្ញើមក Camnews។ បទទាំងពីរនោះរួមមាន បទ ​ ឈឺយ៉ាងនេះហើយ ហេតុអ្វីខ្ញុំមិនស្លាប់ទៅ ដែលច្រៀងដោយកញ្ញា សុគន្ធ នីសា ដូចស្ទើរតែទាំងស្រុងច្បាប់ដើមរបស់គេ និង បទ កុំទាន់ស្រលាញ់គេ ខ្លាំងជាងបង ក៏ដូចច្រើនគួរសម ច្រៀងដោយលោក ខេម ដែលបទទាំងពីរនេះស្ថិតនៅក្នុងផលិតកម្ម ថោន។

តាមរយះវីដេអូទាំងអស់នេះ យើងសង្កេតឃើញថា អ្នកដឹកនាំសម្តែង អ្នកនិពន្ធទំនុកច្រៀង ក៏ដូចជាអ្នកចម្រៀងមួយចំនួនធំ ពួកគាត់លែងបានគិតពីផលប៉ះពាល់ដល់សិល្បៈ វប្បធម៌ខ្មែរអ្វីទាំងអស់ដោយគិតតែចំលង ពីប្រទេសដទៃតាមលក្ខណៈ កូពី  ផាស់ ( Copy & Paste) ដើម្បីបម្រើផលប្រយោជន៍ផ្ទាល់ខ្លួនតែមួយមុខប៉ុណ្ណោះ។

ហើយតាមរយះកត្តានេះ ទស្សនិកជនដែលស្រលាញ់សិល្បៈខ្មែរ ជាច្រើនបានធ្វើការសំណូមពរដល់ អ្នកដឹកនាំ អ្នកនិពន្ធ និងតារាចម្រៀង តារាសម្តែង ដែលចូលចិត្តចំលងស្តាយស៍ ពីប្រទេសដទៃលក្ខ-ណៈ ដូចស្ទើរតែទាំងអស់នេះ សូមមេត្តាបញ្ឈប់ទៀតទៅ។ ជាពិសេស ក៏សំណូមពរដល់ក្រសួងដែលពាក់ព័ន្ធ ក៏ដូចជាប្រធានសមាគមសិល្បៈខ្មែរ សូមមេត្តាកុំមើលរំលង និងចាត់វិធានការឲ្យមានការតឹងតែងជាងមុន ក្នុងការចំលងគេនេះ ដើម្បីចៀសវាងកុំឲ្យមានករណីដែលម្ចាស់ដើមគេចាប់បាន ហើយលើកយកមកបង្ហាញជាសាធារណៈ ដល់ប្រជាជនគេ ក៏ដូចជាពិភពលោកទាំងមូល ពីការលួចចំលងស្តាយ៍របស់ខ្មែរ ដូចករណីប្រទេសកូរ៉េមុននេះ។ ដែលក្រោយៗ អាចជាប្រទេស ថៃ និង ចិន ៕

បទ ឈឺយ៉ាងនេះ ហេតុអ្វីខ្ញុំមិនស្លាប់ទៅ របស់ សុគន្ធ និសា

បទ កុំទាន់ស្រលាញ់គេខ្លាំងជាងបង របស់ ខេម

ដោយ៖ សង្ហាវីដេអូ៖ ហ្វេសប៊ុក