អៀរឡង់  ៖  បើយោងតាមសេចក្តីរាយការណ៍ព័ត៌មាន ដែលទើបតែបានចេញផ្សាយដោយគេហទំព័រសារព័ត៌មានបរទេស  huffingtonpost  កាលពីពេលកន្លងទៅនេះ បានគូសបញ្ជាក់ថា វីដេអូមួយដែលត្រូវបានថតនិងបង្ហោះចូលគេហទំព័រវីដេអូដ៏ពេញនិយម youtube ដោយដាក់ចំណងជើងថា    Monster  in Lough  Foyle !  ពិតជាបានបង្ក ជាភាពភ្ញាក់ផ្អើលជាខ្លាំងខណៈពេលដែលមន្ទិលសង្ស័យ  នៅតែបន្តមាន  ថាតើ  នៅលើលោកយើងនេះ  ពិតជាមានសត្វចម្លែកប្រាកដមែន ឬក៏យ៉ាងណា?

width=447

                             សត្វចម្លែក loch ness monster (រូបភាពឯកសារ)

គួរបញ្ជាក់ផងដែរថា វីដេអូមួយនេះ ត្រូវបានថតជាប់ជាមួយនឹងសកម្មភាពសត្វម៉្យាង ដែលត្រូវបានគេសន្មត់ថាជាសត្វចម្លែក បន្ទាប់ពីវាលេចរូបរាងតែបន្តិចនៅលើផ្ទៃទឹកទន្លេLough Foyle    ក្នុងប្រទេសអៀរឡង់ ។  លើសពីនេះ  ប្រភពសារព័ត៌មានដដែលបានគូសបញ្ជាក់បន្ថែម   អោយដឹងផងដែរថា  ពុំទាន់មានប្រភពផ្លូវការណាមួយ អាចបញ្ជាក់អះអាងថា ការលេចឡើងនូវសត្វនោះ  ជាប្រភេទសត្វអ្វីនោះទេ តែជាជំហានដំបូង បើតាមប្រភពសារព័ត៌មានដដែល     បានឡើងលើកដោយចោទជាសំណួរថា  ពិតឬ  ថាវាគឺជាសត្វចម្លែក Loch Ness Monster? ៕

ដោយ ៖ ពិសិដ្ឋប្រភព ៖ huffingtonpost