Blake Lively និង Jessica Biel ជាដើម គឺជាម្ចាស់របស់បណ្ដាស្បែកជើងដ៏ស្រស់ស្អាត ដែលត្រូវបានទស្សនាវដ្ដី People វាយតម្លៃថា ជាស្បែកជើង “ស៊ិចស៊ី” បំផុត នៅពេលវាបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍នានា។
ស្បែកជើង Prabal Gurung for Nicholas Kirkwood នេះ ជួយឱ្យ Jessica Chastain មានភាពទាក់ទាញ នៅលើកម្រាលព្រំ CFDA Fashion Awards ។
តារារបស់ Disney នាង Bella Thorne បង្ហាញភាពវ័យក្មេង និងលេចធ្លោនៅក្នុងព្រឹត្តិការណ៍ Teen Choice Awards ជាមួយនិងស្បែកជើង Brian Atwood ផ្លេចៗ ដែលមានខ្សែពណ៌ខ្មៅយ៉ាងស៊ិចស៊ី។
ស្រីស្អាត Blake Lively លេចធ្លោនៅក្នុងថ្ងៃឃោសនាខ្សែភាពយន្ដ Savages នៅក្រុង New York ជាមួយនិងស្បែកជើងពណ៌ផ្កាឈូកខ្ចី nude របស់អ្នករចនាម៉ូដ Christian Louboutin ។
ម៉ូដែលស្បែកជើងមួយផ្សេងទៀតរបស់ Christian Louboutin ក៏បានរួមចំណែកជួយឱ្យ Diane Kruger ស៊ិចស៊ី នៅព្រឹត្តិការណ៍មហោស្រពភាពយន្ដ Cannes ។
តារាភាពយន្ដរបស់រឿង Avatar នាង Zoe Saldana បានបញ្ចេញភាពផ្អែមល្ហែម និងទាក់ទាញនៅលើកម្រាលព្រំក្រហម Teen Choice Awards ជាមួយស្បែកជើង sandals មានបូ របស់អ្នករចនា Christian Louboutin ។
ស្បែកជើងកែងពណ៌ខ្មៅ មួយនេះ ស័ក្ដិសមជាមួយកាបូបដៃរបស់ Kate Bosworth ដែលបានបង្ហាញខ្លួននៅព្រឹត្តិការណ៍ CFDA Fashion Awards ។
ដោយមានពណ៌ក្រហមស៊ិចស៊ី និងស្រួច ស្បែកជើង Christian Louboutin ដែល Jessica Biel ប្រើប្រាស់ នៅក្នុងថ្ងៃបញ្ចាំងភាពយន្ដ Total Recall នៅ London បានជួយឱ្យដំណើររបស់នាង កាន់តែទាក់ទាញ។
Emma Stone បញ្ចេញភាពទន់ភ្លន់ និងប្លែកភ្នែក នៅក្នុងពិធីឃោសនាភាពយន្ដរឿង Amazing Spider-Man ជាមួយស្បែកជើង Louboutin Armadillo Bride ក្រឡាខ្មៅ.ស ដ៏ស្រស់ស្អាត។
ចំណាត់ថ្នាក់នៃ “បណ្ដាស្បែកជើងស្អាតបំផុត” គឺមិនអាចខ្វះបាននូវរចនារបស់ក្រុមហ៊ុន Jimmy Choo ដ៏ល្បីឈ្មោះនៅអាស៊ី។ ស្បែកជើងកែងដែលស្រីស្អាត Bérénice Bejo ពាក់ នៅពេលចូលរួម ព្រឹត្តិការណ៍ Critics' Choice Movie Awards ជួយឱ្យតារាសម្ដែងរូបនេះ កាន់តែលេចធ្លោ និងថ្លៃថ្នូ។
ដោយ ៖ តារាប្រភព ៖ NS