មិនត្រឹមតែជាជាន់ ឬស្រទាប់សម្លៀកបំពាក់នោះទេ ប៉ុន្ដែ layering ក៏ជាសិល្បៈ និងសមត្ថភាពច្នៃប្រឌិតនៃការស្លៀកពាក់ របស់មនុស្សម្នាក់ៗ។ ប្រសិនចេះប្រើប្រាស់សម្លៀកបំពាក់ប្រកប់ដោយភាពច្នៃប្រឌិត ការស្លៀកពាក់បែប layering នេះនឹងជួយលាក់បាំងនូវចំណុចខ្វះខាតរបស់រាងកាយ។
ទ្រង់ទ្រាយនៃនារីដែលមានរូបរាងដូចផ្លែសេរី
នៅពេលរំឭកដល់សម្លៀកបំពាក់រដូវរំហើយ និងរដូវរងា យើងតែងនឹកឃើញដល់ការប្រើប្រាស់សម្លៀកបំពាក់បែបស្រទាប់ (layering) ។ រូបមន្ដ “layer” (សម្លៀកបំពាក់ច្រើនស្រទាប់) ដែលយើង តែងតែបានឃើញក្នុងឈុតសម្លៀកបំពាក់នានា សម្រាប់រដូវរំហើយ នោះគឺរួមមាន អាវស្ដើងខាងក្នុង ខាងក្រៅ អាវសិមិស និងបណ្ដាប្រភេទអាវធំក្រៅ ដូចជា denim jacket, blazer ជាដើម។ល។ ប៉ុន្ដែ វិធីស្លៀកពាក់តាមស្ទីល “layer” នេះ អាចនឹងធ្វើឱ្យអ្នកមានរូបរាងធំលើ ធំក្រោម ប្រសិនស្លៀកពាក់មិនបានត្រឹមត្រូវតាម “រូបមន្ដ” ។ យ៉ាងនេះក្ដី ប្រសិនអ្នកមានការយល់ដឹងអំពីវិធីរៀបចំសម្លៀកបំពាក់ទៅតាមពណ៌ វត្ថុធាតុនៃស្រទាប់សម្លៀកបំពាក់ នោះអ្នកនឹងទទួលបានសម្រស់ដ៏លេចធ្លោមិនខាន។ បន្ដទៀតនេះ យើងសូមណែនាំមិត្តនារីទាំងឡាយ មកស្វែងយល់អំពីវិធី mix សម្លៀកបំពាក់បែប “layer” សម្រាប់អ្នកដែលមានរូបរាងដូចផ្លែសារី។ជាមួយនឹងរូបរាងកាយមិនមានតុល្យភាព ដោយភាគច្រើនផ្នែកខាងក្រោមមានសភាពធំជាងផ្នែកខាងលើ ដែលហៅថា រាងផ្លែសារី នោះ វាបង្កការលំបាកក្នុងការស្លៀកពាក់ឱ្យបានសមសួន។ ប៉ុន្ដែ អ្នកអាចដោះស្រាយបញ្ហានេះ ដោយការបង្កើតភាពផ្ទុយគ្នានៃពណ៌ងងឹត និងភ្លឺ រវាងសម្លៀកបំពាក់ពីរជាន់ គឺខាងក្នុង និងខាងក្រៅ។ ប្រសិនអ្នកចង់ផ្ដោតទៅលើផ្នែកខាងលើនៃរាងកាយ នោះគួរតែពាក់អាវខាងក្រៅ ដែលមានពណ៌ភ្លឺជាងអាវខាងក្នុង។ ការប្រើប្រាស់អាវដែលមានរូបភាពធំៗ ឬឆ្នូតទទឹងដងខ្លួនក៏ជាវិធីមួយជួយពង្រីករាងកាយផ្នែកខាងលើបានមួយកម្រិត ឱ្យសមនឹងទំហំនៃផ្នែកខាងក្រោម។ ប៉ុន្ដែ អ្នកមិនត្រូវពាក់អាវរងាធំៗដែលមាន.ក អាវជ្រុងនោះដែរ ព្រោះវានឹងធ្វើឱ្យរាងកាយទាំងមូលរបស់អ្នក មើលទៅកាន់តែធំ។ ប្រសិនអ្នកមានបំណងកែលំអចំណុចខ្វះខាត ដោយផ្ដោតសំខាន់ទៅលើរាងកាយផ្នែកខាងក្រោម ចូរប្រើប្រាស់ខោរឹបរាងដែលមានពណ៌ងងឹត ឬប្រភេទសំពត់វែងៗ។
សម្រាប់នារីដែលមានរាងដូចផ្លែសារី នោះខោរឹបរាងដែលមានពណ៌ងងឹត គឺជាជម្រើសល្អបំផុត។ រូបមន្ដដែលមានលក្ខណៈស្ដង់ដាបំផុត សម្រាប់នារីផ្លែសារី គឺការពាក់អាវយឺត/ tank-top/crop-top ខាងក្នុង និងពាក់អាវសិមិសធំ ពីខាងក្រៅ រួមនិងខោរឹបរាងពណ៌ងងឹត។ ធ្វើឱ្យមានតុល្យភាពនៃរាងកាយ ដោយប្រើពណ៌ផ្ទុយគ្នារវាងអាវ និងខោ។ ខោរឹបរាងចង្កេះវែង ក៏ជាអាវុធដ៏អស្ចារ្យ ដើម្បីជួយឱ្យនារីផ្លែសារី មានភាពទាក់ទាញ។ ដើម្បីជួយលើកកំពស់បន្ថែមទៀត នារីផ្លែសារី គួរប្រើប្រាស់ស្បែកជើង.ក វែង ដែលមានពណ៌ដូចទៅនឹងខោវែងរឹបរាង។ ទន្ទឹមនឹងនេះ ប្រសិនស្លៀកខោពណ៌ខ្មៅ និងអាវក្នុងពណ៌ខ្មៅ នោះអ្នកគួរពាក់អាវធំក្រៅ ឬអាវរងាដែលមានពណ៌លេចធ្លោ។ ប្រភេទខោដែលមានរាងបំពង់បន្ដិច ក៏ស័ក្ដិនឹងនារីមានរាងផ្លែសារី។ ខោប្រភេទនេះ អាចប្រើរួមផ្សំនឹងអាវ blazer ។ អ្នកក៏អាចជ្រើសរើសអាវក្រៅក្រាស់ ដូចជា denim ដើម្បីពាក់ជាមួយអាវយឺត និងសំពត់ពណ៌ងងឹត។ ..............ឬអាវធំក្រៅក្រាស់ ពាក់ជាមួយរ៉ូប maxi ក៏ជាវិធីល្អម្យ៉ាង។ វិធីនេះ សមស្របបំផុតសម្រាប់នារីមានរូបរាងផ្លែសារី ដែលមានកំពស់ខ្ពស់។
ដោយ ៖ តារាប្រភព ៖ k14