ព័ត៌មានអន្តរជាតិ ៖ យុវវ័យ វ័យ ១៩ ឆ្នាំ ឈ្មោះ Chris Kreis និយាយថាពិតជាហ៊ាននោះហ៊ាន ខណៈយកជីវិតទៅលលេងនឹងសេចក្តីស្លាប់ នោះគឺ គេបានលោតចូលទៅក្នុងផ្ទៃទឹកសមុទ្រ រួចតោងព្រុយត្រីឆ្លាមកំណាច និងជិះវាលេងប្រមាណជាង ២០ វិនាទី មុនពេលដែលលែង និងហែលត្រលប់មកវិញ នេះបើតាមការដកស្រង់អត្ថបទផ្សាយពីទំព័របរទេស ដឺមីរ័រ ។

គួរបញ្ជាក់ផងដែរថា ត្រីឆ្លាមកំណាចប្រភេទនោះ ត្រូវបានគេស្គាល់ថា ជាប្រភេទត្រីដ៏ធំបំផុតរបស់ពិភពលោក ខណៈពេលដែលវាមានប្រវែង ដល់ទៅជិត ១០ ម៉ែត្រឯណោះ ។ ដោយឡែក មិនត្រឹមតែមានការព្រហើន ក្នុងការឡើងជិះ ឆ្លាមកំណាចប៉ុណ្ណោះទេ តែក៏មានថតជាវីដេអូ និងបង្ហោះចូលទៅក្នុងគេហទំព័រវីដេអូដ៏ពេញនិយម យូធូប ផងដែរ។
លើសពីនេះ ប្រភពសារព័ត៌មានដដែលបន្ថែមថា ករណីខាងលើនេះបានកើតឡើងនៅឯឈូងសមុទ្រប្រទេស ម៉ិចសិក ខណៈយុវវ័យចិត្តហ៊ានក្លារូបនោះ ជាពលរដ្ឋមកពីរដ្ឋ Florida សហរដ្ឋអាមេរិក។ យ៉ាងណាមិញក៏មានការបញ្ជាក់អះអាងផងដែរថាតាមពិតទៅឆ្លាមកំណាចមួយក្បាលនោះ ជាប្រភេទឆ្លាមឈ្មោះ Whale sharks ដែលត្រូវបានគេចាត់ចូលជាប្រភេទពពួកត្រី គ្មានគ្រោះថ្នាក់ និង ស្ថិតនៅក្រោមការអភិរក្សនិងការពារ។ ខាងក្រោមនេះ ជាវីដេអូ ជ្រាបកាន់តែច្បាស់ តាមដានទស្សនាទាំងអស់គ្នាណា៖
ដោយ ៖ ពិសិដ្ឋប្រភព ៖ ដឺមីរ័រ