បើយោងតាមប្រភពសារព័ត៌មានបរទេស Reuters ក៏ដូចជាសម្តីរបស់ក្រុមមន្រ្តីប៉ូលីស បានអោយដឹងថា មានឧបទ្ទេវហេតុធ្លាក់ឧទ្ធម្ភាគចក្រ នៅភាគខាងអាគ្នេយ៏របស់ប្រទេសបារាំងដែលបានបណ្តាលអោយមនុស្ស 6 នាក់បានស្លាប់បាត់បង់ជីវិត។

លើសពីនេះទៅទៀត បើយោងតាមភ្នាក់ងារប៉ូលីសក្នុងស្រុកបានបញ្ជាក់ផងដែរថា ឧបទ្ទេវហេតុនេះបានកើតឡើងនៅជិតនឹងព្រំដែនរបស់ប្រទេសបារាំង-អ៊ីតាលី អំឡុងម៉ោងប្រមាណជាង 1:30 នាទីរសៀល ម៉ោងក្នុងស្រុកប្រទេសបារាំង ។ ក្រោយពីមានការស៊ីបអង្កេតជាលើកដំបូង បានបង្ហាញជាបណ្តោះអាសន្នអោយដឹងថា មូលហេតុដែលនាំអាចឧទ្ធម្ភាគចក្រនេះធ្លាក់ អាចបណ្តាលមកពីការបើកប៉ះនឹងខ្សែកាបអគ្គីសនី។

គូរបញ្ជាក់ផងដែរថា ឧទ្ធម្ភាគចក្រដែលបានធ្លាក់នោះមានឈ្មោះថា Cougar AS532 AL ដែលមានមនុស្សចំនួន 6 នាក់នៅលើនោះ ស្របពេលដែលវា ទើបតែចេញដំណើរ ដើម្បីធ្វើការហោះហើរសាកល្បងនៅជិតកំពង់ផែ Mediterranean ស្ថិតនៅក្នងទីក្រុង Marseille ។
ក្រុមភា្នក់ងារប៉ូលីស ក៏បានបញ្ជូនក្រុមជួយសង្គ្រោះទៅកន្ថែងកើតហេតុភ្លាមៗ ដើម្បីចុះធ្វើអន្តរាគមក៏ដូចជារកមូលហេតុ ដែលបណ្តាយអោយឧទ្ធម្ភាគចក្រមួយនេះធ្លាក់ផងដែរ តែជាអកុសលមនុស្ស6 នាក់ដែលនៅលើនោះបានស្លាប់បាត់បង់ជីវិតទាំងអស់ ហើយបើនិយាយពីមូលហេតុនៃការដែលធ្វើអោយវាធ្លាក់វិញ បើតាមការស៊ើបអង្កេតជាលើកដំបូង បានបង្ហាញថា អាចបណ្តាលមកពីការបើកទៅប៉ះនឹងខ្សែកាបអគ្គីសនី៕
ដោយ ៖ ពិសិដ្ឋប្រភព ៖ nbcnews