សក់ស្ងួត និង សក់បែកចុងជាបញ្ហាមួយ  ដែលបណ្តាលឱ្យស្បែកក្បាលកើតមានអង្គែ ឬ បណ្តាលមកពី ស្បែកក្បាលមានខ្លាញ់ច្រើនពេក។ ប៉ុន្តែ  សូមកុំបារម្ភ ខាងក្រោមនេះ  ជាវិធីងាយៗ  ពីរយ៉ាង អាចជួយឱ្យសក់របស់អ្នកមានសំណើម និង ភ្លឺរលោង តាមបែបធម្មជាតិ។

/

វត្ថុធាតុផ្សំមាន៖ -ប្រេងដូង ពីរស្លាបព្រាបាយ-ស៊ុតមាន់ ១-សំរាប់សក់វែង និង ក្រាស់ អាចបន្ថែមបរិមាណប្រេងដូង និងស៊ុតមាន់ដើម្បីលាបឱ្យសព្វសក់ក្បាលរបស់អ្នក។

វិធី​ធ្វើ​៖១/ គោះ​ស៊ុត​មាន់ យក​តែ​ផ្នែក​ក្រហម២/ ចាក់​ប្រេងដូង លាយជាមួយ​ស៊ុត​មាន់កូរឱ្យសព្វចូលគ្នា រួច​លើកដាក់លើ​ភ្លើង​ឱ្យ​ក្តៅ មួយសន្ទុះ រួចទុក​ឲ្យ​ត្រជាក់ បន្ទាប់មក​ យក​មក​លាប​លើសក់​ឱ្យ​សព្វ ដោយប្រើ​ម្រាមដៃ​ម៉ាស្សា​លាប​សក់​តិចៗ ឱ្យ​សព្វ ព្រមទាំង​ប្រើ​បាតដៃ​ឈ្លីម៉ាស្សា ​ដើម្បីឱ្យ​ប្រើ​ប្រេងដូង និង ស៊ុត​មាន់​ ជ្រាបចូល​សរសៃ​សក់​។៣/ ប្រើ​កន្សែងពោះគោ​  ឃ្លុំ​សក់​ឱ្យ​ជិតទុករយៈពេល ១ ទៅ២​ម៉ោង រួចលាង​ចេញ​ដោយ​ប្រើទឹក​ក្តៅ​ឧណ្ហៗ ចុងក្រោយកក់​សក់​ដោយ​សាប៊ូ លាងសំអាត ម្តងទៀត ជាការស្រេច។

សូមចំណាំ៖ ​ធ្វើ​បែប​នេះ ១​សប្តាហ៍ ​២​ដង  សក់​របស់​អ្នក  ​នឹង​ស្រទន់ មាន​មានសំណើម មានទម្ងន់ និង ភ្លឺរលោង​ ៕

ដោយ៖ វណ្ណៈប្រភព៖ wikihow