មើលទៅតារាចំរៀងវ័យក្មេង Selena Gomez ម្នាក់នេះមិនទាន់ ដាច់ចិត្តពីអតីតមិត្តប្រុស JustinBieber នៅឡើយ ហើយដែលយករូបភាពជាការសប្បាយ មកបិទបាំងភាពទុក្ខសោក ។

Selenaកាលពីថ្ងៃទី ១៥ ខែតុលា កន្លងទៅនេះ ការសំដែង Star Dance Tour របស់នាងបានទៅដល់Buffalo ក្នុងទីក្រុង New York ។ ក្នុងពេលសំដែងបទ Love Will Remember ដែលត្រូវបានគេដឹងថា បទនេះនិយាយអំពីអនុស្សាវរីយ៍របស់នាងនិង Justin Bieber នោះធ្វើអោយ នាងច្រៀងរហូតដល់ស្រក់ទឹកភ្នែកលើឆាកតែម្តង ។ វីដេអូដែលគេឃើញ Selena យំនៅលើឆាកនោះត្រូវបានទស្សនិកជន ដែលចូលរួមទស្សនានៅទីនោះផ្ទាល់ ថតហើយបង្ហោះចូលក្នុង Instagram ។ទស្សនិកជនជាច្រើ់ន បានមើលហើយក៏បញ្ចេញមតិ ជាការលើកទឹកចិត្តអោយនាង បានរឹងបឹងនិងជាសះស្បើយពីរបួសបេះដូង ។

Selenaជាមួយគ្នានោះដែរ ក្នុងកិច្ចសំភាសន៍ថ្មីមួយ ជាមួយនិងទស្សនាវដ្ដី InStyle Selena បានប្រាប់ថាបទ Love Will Remember នេះគឺជាបទមួយ ដែលស្រឡាញ់ជាងគេ ហើយក៏ជាបទមួយដែលសរសេរពីអារម្មណ៍ផ្ទាល់ខ្លួនរបស់នាង ច្រើនជាងបទណាៗទាំងអស់ដែរ ៕

ព័ត៌មានកំសាន្ត ផ្សេងៗទៀតដែលទស្សនិកជន ចូលចិត្ត ៖-រូបថតសិចស៊ី ២ សន្លឹករបស់ HYUNA ធ្វើអោយទស្សនិកជន ជ្រួលជ្រើមចង់ឃើញវីដេអូបទថ្មី-Miley Cyrus បន្តស្រាតថតបទថ្មី ទៀតហើយ-បទថ្មីមួយនេះ​ ជាប់ឈ្មោះជាបទអន់ប្រចាំឆ្នាំ ទទួលបាន UNLIKE ៧ ម៉ឺនដង (វីដេអូខាងក្នុង)

ប្រែសម្រួល ៖ លីលីប្រភព ៖ k14,youtube