ព័ត៌មានអន្តរជាតិ៖ កាលពីពេលថ្មីៗនេះ មានវីដេអូមួយស្តីពីការតស៊ូដ៏អស្ចារ្យមួយរបស់បុរសចំណាស់ម្នាក់ ដែលជាកសិករពិការដៃទាំងពីរ បានធ្វើឲ្យមានការចាប់អារម្មណ៍ និងមានការអាណិតអាសូរកសិករវ័យចំណាស់នោះយ៉ាងខ្លាំងពីសំណាក់អ្នកនិយមលេងអ៊ីនធឺណេត។
ជីវិត គឺជាការតស៊ូ ពិតណាស់សុភាសិតមួយនេះ ពិតជាមានអត្ថន័យខ្លាំងណាស់សំរាប់ការរស់នៅរបស់មនុស្សយើង ជាពិសេសសំរាប់អ្នកដែលកំពុងអស់សង្ឃឹម បាក់ទឹកចិត្ត អ្នកបាត់បង់កាយសម្បទាធ្វើអ្វីលែងកើត...។
ជាក់ស្តែង កសិករវ័យចំណាស់នៅក្នុងវីដេអូខាងក្រោមនេះ គាត់មិនបានបាក់ទឹកចិត្តនៅក្នុងជីវិតរស់នៅសព្វថ្ងៃរបស់គាត់ឡើយ ទាំងខ្លួនបាត់បង់ដៃគូអស់ទៅហើយក្តី។ គាត់ពិតជាតស៊ូនៅក្នុងជីវិតរបស់គាត់យ៉ាងខ្លាំង ថ្វីបើមិនមានដៃទាំងពីរក៏ដោយ ប៉ុន្តែគាត់នៅតែអាចធ្វើការងារបានជាច្រើនជំពូក ដូចមនុស្សធម្មតាផងដែរ ដូចជា៖

រែកទឹកពីបឹង

ស្រោចបន្លែ

លើកទឹកចូលផ្ទះដោយប្រើមាត់ខាំ

ដឹកក្របី...ជាដើម
អ្វីដែលគួរឲ្យចាប់អារម្មណ៍ បើទោះជាពិការដៃទាំងគូ ជីវិតពោរពេញដោយការលំបាកសព្វបែបយ៉ាងហើយ លោកតានៅតែមានស្នាមញញឹមនិយាយឆ្លើយតបជាមួយអ្នកសារព័ត៌មានថែមទៀត។សបញ្ជាក់ថា លោកតាមិនដែលបាក់ទឹកចិត្ត អស់សង្ឃឹមនៅក្នុងជីវិតឡើយ នៅតែមានស្នាមញញឹមសំរាប់ជីវិតជានិច្ច។
សូមទស្សនាវីដេអូដូចខាងក្រោម៖
ដោយ៖ សិលាវីដេអូ៖ youtube