ព័ត៌មានអន្តរជាតិ ៖ ទីភ្នាក់ងារសារព័ត៌មានបរទេស CNN កាលពីប៉ុន្មានម៉ោងមុននេះ បានគូសបញ្ជាក់អោយដឹងថា យុវតីវ័យ ១៨ ឆ្នាំម្នាក់ ត្រូវបានរកអោយឃើញថា  បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីមានការវាយប្រហារពីសំណាក់ឆ្លាមកំណាចសមុទ្រ ស្របពេលដែលនាងលង់ទឹកផងនោះ។

ប្រភពសារព័ត៌មានដដែល  បន្ថែមថា  ករណីខាងលើនេះ  បានកើតឡើងនៅឯឆ្នេរសមុទ្រBoa    Viagem  beach  ភាគខាងជើងឆៀងខាងកើតក្រុង  ប្រទេសប្រេស៊ីល ក្រុង Recife កាលពីថ្ងៃច័ន្ទកន្លងទៅ ។   ដោយឡែក    បើនិយាយពីយុវតីវ័យ  ១៨ ឆ្នាំរូបនោះវិញ មានឈ្មោះថា Bruni Gobbi ។

width=436

គួររំឭកផងដែរថា   អំឡុងពេលនៃការកើតមានឡើងនូវគ្រោះថ្នាក់  វាយប្រហារពីសំណាក់ឆ្លាមសមុទ្រលើកនេះ      ឆ្មាំសមុទ្ រក៏បានចេញទៅជួយសង្គ្រោះផងដែរ  តែអ្វីៗបានយឺតពេលបាត់ទៅហើយ ពោលគឺ យុវតីដែលជាជនរងគ្រោះបានស្លាប់បាត់បង់នៅឯមន្ទីរពេទ្យនាយប់បន្ទាប់ ក្រោយពីគេទទួលរងរបួសធ្ងន់ធ្ងរពេក៕

ដោយ ៖ រិទ្ធីប្រភព ៖ CNN