តាមប្រភពពីគេហទំព័រ NewYorker កាលពីម្សិលមិញ ទីភ្នាក់ងារគមនាគមន៍របស់កូរ៉េខាងជើង(KCNA) បានឲ្យដឹងថា ផែនការបាញ់សាកល្បងមីស៊ីលរបស់ប្រទេសនេះ ត្រូវបានផ្អាកជាបណ្ណោះអាសន្ន ព្រោះតែមានបញ្ហាជាមួយ Windows 8។ តាមបណ្តាអ្នកវិភាគជាច្រើនបានឲ្យដឹងថា កម្មវិធីបញ្ជាមីស៊ីលរបស់កូរ៉េខាងជើង ទើបតែអាប់ហ្គ្រេត (Upgrade) ឡើង Windows 8 កាលពីឆ្នាំមុនដែលមុននេះ គេបានប្រើ Windows 95 ។ KCNA មិនបានឲ្យដឹងពីពេលវេលានៃការសាកល្បងបាញ់មីស៊ីលក្រោយៗទៀត ពេលណានោះទេដោយគ្រាន់តែនិយាយថា កំពុងតែធ្វើការជាមួយ ផ្នែក Support បច្ចេកទេសរបស់ Windows 8 ដើម្បីដោះស្រាយបញ្ហានេះ។ តាមប្រភពព័ត៌មានដ៏ស្និទ្ធស្នាលជាមួយរដ្ឋាភិបាលប្រទេសនេះ បានឲ្យដឹងថាអ្នកដឹកនាំ លោក Kim Jong-un ប្រធានាធិបតីប្រទេសកូរ៉េខាងជើង មានការខឹងសម្បារយ៉ាងខ្លាំងនឹងបញ្ហា ដែលកើតមានជាមួយ Windows 8 នេះ ហើយកំពុងតែពិចារណាទៅលើគំនិតពីរបី ដែលក្នុងនោះមានទាំងការ ប្រកាសសង្គ្រាមជាមួយ Microsoft ទៀតផង៕

ដោយ៖ សិលាប្រភព៖ TTE