ព័ត៌មានអន្តរជាតិ  ៖  ជាការពិត   មនុស្សអាចនឹងហ៊ានទទួលអ្វីគ្រប់យ៉ាង  ដើម្បីបំពេញនូវសេចក្តីស្រេកឃ្លានរបស់ខ្លួន ដូចករណីនេះស្រាប់ បុរសម្នាក់ត្រូវបានរកអោយឃើញថា បានទទួលទាននូវសត្វកង្កែប  ដល់ទៅរយៈពេលជាងមួយខែ ដើម្បីបន្តសង្ខាររបស់ខ្លួន ខណៈពេលដែលវង្វេងលើសមុទ្រខ្សាច់ Escalante Utah ស្របពេលដែលសីតុណ្ហភាពស្មើនឹង ៣៧,៨អង្សាសេ ឯណោះ។

width=463

ប្រភពដដែលបានបន្ថែមថា ជ​នរងគ្រោះរូបនោះ មានឈ្មោះថា លោក William Martin LaFev-er វ័យ ២៨ ឆ្នាំ ត្រូវបានរកអោយឃើញថា ស្គមស្គាំងគ្មានកំលាំងកំហែង និងមិនអាចដើររួចស្របពេលដែលក្រុមមន្រ្តីប៉ូលីស​  ដើរល្បាតតាមអាកាស  បានរកឃើញគាត់អង្គុយនៅក្បែរទន្លេ Escalante River រួចបក់កន្លែងជាសញ្ញា ដើម្បីសុំជំនួយ។

ភ្លាមៗនោះ   ក៏មានការអន្តរាគមន៍  ដោយបានបញ្ជូន  គាត់ទៅកាន់មន្ទីរពេទ្យ   ដើម្បីធ្វើការសង្គ្រោះបន្ទាន់។ ក្រុមមន្រ្តីប៉ូលីសបញ្ជាក់ថា គាត់ពិតជាសំណាងខ្លាំងណាស់   ដែលនៅរស់រានមានជីវិត៕

ដោយ ៖ ពិសីប្រភព ៖​ ស្កាយ