បាតុកម្មករប្រមាណជាជិត ១០០.០០០នាក់ បានប្រមូលផ្ដុំគ្នានៅក្រុង Moscow ដើម្បីសំដែងការ ប្រឆាំងចំពោះរដ្ឋាភិបាល ខណៈដែលលោក Vladimir Putin ជិតឡើងកាន់តំណែងជាប្រធានាធិបតិថ្មីរបស់រុស្ស៊ី។
ទីភ្នាក់ងារសារព័ត៌មាន RIA Novosti បានរាយការណ៍ថា ក្រុមប្រឆាំងបានអោយដឹងថា បាតុករប្រហែលពី ៥០.០០០ ទៅ ១០០.០០០នាក់បានប្រមូលផ្ដុំគ្នានៅទីលាន Bolotnaya ក្នុងក្រុង Moscow ប្រទេសរុស្ស៊ីដើម្បីចូលរួមធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលកាលពីថ្ងៃទី ៦ ឧសភា មួយថ្ងៃមុនការធ្វើសច្ចាប្រណិធានចូលកាន់តំណែងជាប្រធានាធិបតិរបស់លោក Vladimir Putin ។
យោងតាមការអោយដឹងពីនគរបាលរុស្ស៊ី អ្នកចូលរួមធ្វើបាតុកម្មមានចំនួនប្រមាណជា ៨០.០០០នាក់។
បាតុកម្មនេះបានក្លាយជាអំពើហឹង្សានៅពេលដែលអ្នកជ្រុលនិយមមួយចំនួនបានវាយប្រហារទៅលើនគរបាល ខណៈដែលក្បួនបាតុកម្មកំពុងឆ្ពោះទៅកាន់វិមាន Kremlin ។ បាតុករជាង ៤០០នាក់ក៏ត្រូវបានចាប់ខ្លួន ខណៈដែលមនុស្សមួយចំនួនផ្សេងទៀតត្រូវរងរបួស ក្នុងនោះមាននគរបាលផងដែរ៕







ដោយ ៖ សូរីយ៉ាប្រភព ៖ GD