ម៉ូតូ Aprilia Dorsoduro ស៊េរីថ្មី ឆ្នាំ២០១៤ គឺជាប្រភេទម៉ូតធំ បែបស្ពត ដ៏ស្រស់ស្អាត ដែលមានរូបរាងធំ ខ្ពស់ ដែលសាកសមបំផុតសំរាប់យុវវ័យសម័យថ្មី។ ម៉ូតូ Aprilia Dorsoduro ដ៏ស្រស់សង្ហា ត្រូវទទួលការចាប់អារម្មណ៍ និង ទទួលបានការគាំទ្រជាច្រើន ពីសំណាក់ អ្នកចូលចិត្តលេងម៉ូតូធំ។
ម៉ូតូ Aprilia Dorsoduro ជាម៉ូតូធំ ដ៏ប្រណិត ដែលត្រូវបានរចនាម៉ូដ និង តុបតែងឡើងល្អឥតខ្ចោះទាំងរូបរាងដ៏ទាក់ទាញ និង មានកំលាំងម៉ាស៊ីនខ្លាំងដល់ទៅ ៧៤៩សេសេ លឿន និងមានបំពាក់ជាប់មក ជាមួយនឹងធុងទឹកត្រជាក់ សំរាប់ការពារម៉ាស៊ីនម៉ូតូមិនឱ្យក្តៅខ្លាំងពេលធ្វើដំណើរទៅផ្លូវជិតឬឆ្ងាយអាចបើកបរប្រកបដោយសុវត្ថិភាពខ្ពស់ ដោយពុំមានក្តីបារម្ភ និង មានតំលៃ ១០,២៩៩ដុល្លារ នៅអាមេរិក៕
សូមទស្សនា រូបភាព ខាងក្រោម



ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖ topspeed