តើអ្នកមានអារម្មណ៍ថា ទទួលទានដំណេក មិនលក់ នៅពេលយប់មែនទេ? តើអ្នកដឹងពីវិធីណា ដែលធ្វើឱ្យទទួលទានដំណេក ឆាប់លក់ ដែរ ឬ ទេ? សូមកុំបារម្ភ ពីបញ្ហា ទាំងអស់នេះ! ខាងក្រោមនេះ ជាវិធីសាស្រ្ត ដ៏មានប្រសិទ្ធិភាព មួយចំនួន ដែលអាចជួយអ្នក ឱ្យឆាប់ទទួលទានដំណេក បានយ៉ាងប្រសើរ៖

១/ សិច៖ អ្នកជំនាញបានឱ្យដឹងថា ការរួមភេទ អាចជួយឱ្យអ្នកទទួលទានដំណេកឆាប់លក់ និង ស្កប់ស្កល់បំផុត បន្ទាប់ពី អ្នករួមភេទ រួច។ នេះដោយសារតែ ការបញ្ចេញថាមពល ពីរាងកាយ និង ការកន្ត្រាក់សាច់ដុំ ធ្វើឱ្យមានអារម្មណ៍ថា អស់កំលំាង ដែលជំរុញឱ្យអ្នក ចង់ទទួលទានដំណេកភ្លាមៗ តែម្តង។
២/ មុជ ឬ ត្រាំ ទឹកក្តៅឧណ្ឌៗ៖ អាចធ្វើឱ្យកោសិកាសាច់ដុំ របស់អ្នកឆាប់សំរាក និង បំផុសសីតុណ្ហភាពក្នុងខ្លួន ឱ្យស្ថិតនៅថេរ ដែលធ្វើឱ្យមានអារម្មណ៍ថា ធូរស្បើយ និងឆាប់ទទួលទានដំណេក។
៣/ ការបន្ធរអារម្មណ៍៖ នេះ គឺជាវិធី ដ៏សាមញ្ញបំផុតនៅពេលដែលអ្នក ចូលក្នុងបន្ទប់ទទួលទានដំណេក សូមបិទភ្លើង ឬ ពន្លឺផ្សេងៗ ដែលមាននៅក្នុងបន្ទប់។ បន្ទាប់មកដកដង្ហើម វែងៗ មួយៗ ចំនួន ៤ ដង រហូត ដល់មានអារម្មណ៍ថា ធូរស្បើយ អ្នកនឹងទទួលទានដំណេក បានយ៉ាងស្រួល ដោយមិនដឹងខ្លួន៕
ដោយ៖ វណ្ណៈប្រភព៖ webmd