ឥណ្ឌូនេស៊ី៖ តាមការអោយដឹងពីអ្នកអភិរក្សសត្វព្រៃ ប្រទេស​ឥណ្ឌូនេស៊ី កាលពីថ្ងៃ ពុធសប្ដាហ៍នេះថា មានសត្វរមាសចំនួនប្រហែល ៧ក្បាលបានស្រែករោទ៍យ៉ាងខ្លាំង ក្នុងតំបន់ព្រៃអភិរក្សមួយជិតទីក្រុង ចាកាតា។width=456

បើតាមការអោយដឹងពីអាជ្ងាធរ អភិរក្សសត្វព្រៃ​ប្រទេស ឥណ្ឌូនេស៊ី បានអោយដឹងថា សត្វរមាសធំៗបែបនេះ វាកម្រនឹងស្រែករោទ៍ណាស់ តែនេះវាមិនដឹងថា​ ជាអភូតុហេតុល្អ ឬអាក្រក់នោះទេ។ width=455តាមប្រភពពត៌មានខាងលើបានអោយដឹងថា ពពួកសត្វរមាសនេះ ក៏ជាសត្វដែលប្រឈមមុខនឹងការផុតពួជដែរ។ ចំពោះប្រទេសស្ថិតនៅ តំបន់អាស៊ីអាគ្នេយ៍យើងវិញ ក៏នៅសល់តិចតួចដែរ។ ប្រទេសឥណ្ឌូនេស៊ីនេះទៀតសោត សត្វរមាស​នេះ ចាប់ផ្ដើមបាត់បង់ តាំងពីឆ្នាំ ១៩៨៥ មកម៉្លេះ។ ចងចាំ៖ ការពារ សត្វព្រៃ គឺការពារជីវិតរបស់អ្នក៕

ដោយ៖ រក្សាប្រភព៖ Yahoo