Yahoo ទើបតែប្រកាសបង្ហាញ នូវតារាង ឧបករណ៍បច្ចេកវិទ្យា ដែលត្រូវបានគេស្វែងរក ច្រើនបំផុត នៅក្នុងឆ្នាំ ២០១៣ ដែលក្នុងនោះ គំរូស្មាតហ្វូនរបស់ Apple បានគ្រងនូវតំណែងលេខរៀងទី១ ម្តងទៀត។

iPhone បានមានមុខស្ទើរតែគ្រប់ បណ្តាលទ្ធផលស្វែងរក ទាំងអស់ (ឈរលំដាប់លេខរៀងទី២ នៅក្នុងការស្វែងរក ទាំងមូល និងតាមប្រធានបទ)។ ផលិតផលមួយទៀតរបស់ Apple គឺ iPad ក៏មានមុខនៅក្នុង តារាងចំណាត់ថ្នាក់នោះ ដោយឈរនៅលេខរៀងទី៤ ខ្ពស់ជាងឧបករណ៍កំសាន្ត ផ្សេងទៀតដូចជា PS4 និង Xbox One។ មិនមានការទាក់ទាញច្រើន ដូចនឹង iPhone, iPad ឧបករណ៍ស្តាប់តន្រ្តី iPod របស់ Apple ទទួលបានចំណាត់ថ្នាក់ លេខរៀងទី៨ នៅពីលើ Lumia របស់ Nokia និងក្រោម BlackBerry។

/

ការទាក់ទាញ ចាប់អារម្មណ៍លើ iPhone របស់អ្នកប្រើប្រាស់ នៅតែមិនទាន់ មានការធ្លាក់ចុះ

ខាងក្រោមនេះ គឺជា Top 10 ឧបករណ៍ មកពីផ្នែកបច្ចេកវិទ្យា ដែលទទួលបានការ ស្វែងរកច្រើន ជាងគេបំផុត នៅលើ Yahoo ឆ្នាំ២០១៣:

1. Apple iPhone

2. Amazon Kindle

3. Samsung Galaxy

4. Apple iPad

5. Sony PlayStation 4

6. Microsoft Xbox One

7. BlackBerry

8. Apple iPod

9. Nokia Lumia

10. Sony Xperia

ប្រែសម្រួល៖ សិលាប្រភព៖ zing