អន្តរជាតិ ៖ តាមការអោយដឹងពីគេហទំព័រសារព័ត៌មាន sciencefocus ដែលទើបតែបានចេញផ្សាយនាពេលកន្លងទៅនេះ បានបញ្ជាក់អោយដឹងថា នាពេលអនាគតដ៏ខ្លីខាងមុខនេះ មនុស្សយន្ត (Robot) អាចនឹងចាប់ច្រឡំ (មើលច្រឡំ) ដូចទៅនឹងមនុស្សពិតៗ ស្របពេលដែលវាគឺជាបច្ចេកវិទ្យាសូនរូបដ៏ទំនើបពីក្រុមអ្នកវិទ្យាសាស្រ្ត។

លើសពីនេះទៅទៀត របាយការណ៍ដដែលបានបញ្ជាក់បន្ថែមអោយដឹងផងដែរថា ករណ៏មួយនេះ វាមិនបង្កលក្ខណៈងាយស្រួល ក្នុងការប្រព្រឹត្តិទៅបាននោះទេ ស្របពេលដែលក្រុមអ្នកវីទ្យាសាស្រ្ត បានប្រឹងប្រែងធ្វើវា អោយអស់ពីលទ្ធភាព នឹងអាចសំរេចជាសមិទ្ធផលថ្មីមួយបាន នាពេលដ៏ខ្លីខាងមុខនេះ ។

គួររំឮកផងដែរថា មនុស្សយន្ត (Robot) ដែលមានមុខមាត់ ក៏ដូចជា ទម្រង់មុខស្រដៀងទៅនឹងមនុស្សពិតៗនេះ ត្រូវបានរកអោយឃើញថា ស្បែកមុខរបស់ មនុស្សយន្តត្រូវបានផលិតចេញពីស៊ីលីកូន (silicone) រួចក៏ត្រូវយកទៅបូកផ្សំ ជាមួយនឹងក្បាលសិប្បនិម្មិតដែលជាផ្នែកសំខាន់នៃមនុស្សយន្ត។ ជា្របកាន់តែច្បាស់ តាមដានទស្សនាវីដេអូ ខាងក្រោមនេះ បន្តិចទៅ ៖
ដោយ ៖ ពិសិដ្ឋប្រភព ៖ sciencefocus