ព័ត៌មានអន្តរជាតិ ៖ យោងតាមអត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស​ CNN ដែលទើបតែបានចេញផ្សាយកាលពីប៉ុន្មានម៉ោងមុននេះ បន្តិចអោយដឹងថា  មនុស្ស ៥ នាក់ ក្នុងនោះមានក្មេងតូចផងនោះ បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីជួបគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រនៅឯរដ្ឋ Pennsylvania សហរដ្ឋអាមេរិក។

យ៉ាងណាមិញ     បើយោងតាមអ្នកធ្វើសពវិភាគឈ្មោះ  Tom Kukuchka អោយដឹងថា ក្នុងចំណោមអ្នកដែលបានស្លាប់បាត់បង់ជីវិត   ក្នុងនោះរួមមានក្មេងតូចមួយនាក់ ស្រ្តីម្នាក់ និងបុរស ៣ នាក់    ។ លើសពីនេះទៅទៀត  ប្រភពសារព័ត៌មានដដែល  ក៏បានដកស្រង់សម្តីលោក Holly Baker   ជាមន្រ្តីរដ្ឋបាលសម្ព័ន្ធអាកាសចរ អោយដឹងផងដែរថា  ឧទ្ធម្ភាគចក្រមួយគ្រឿង       ដែលផ្ទុកទៅដោយក្រុមមនុស្ស  ៥ នាក់  បានបាត់កាលពីថ្ងៃសៅរ៍សប្តាហ៍កន្លងទៅ។

width=441

គួររំឭកផងដែរថា   ឧទ្ធម្ភាគចក្រមួយគ្រឿងនេះ  ធ្វើដំណើរហោះចេញ ពីអាកាសយានដ្ឋាន Greater Binghamton ទីក្រុងញ៉ូវយ៉ក ឆ្ពោះទៅកាន់អាកាសយានដ្ឋាន Jake Arner Memor-ial រដ្ឋ Pennsylvania សហរដ្ឋអាមេរិក។

លោក Holly Baker បញ្ជាក់បន្ថែមថា  បន្ទាប់ពីមានការតាម ដានស៊ើបអង្កេត ក្រោយពីបានដឹងថា​ ឧទ្ធម្ភាគចក្រមួយគ្រឿងនេះ បានបាត់ខ្លួននោះ  មកទល់នឹងថ្ងៃអាទិត្យវេលារសៀលម្សិលមិញនេះ  ទើបបានរកអោយឃើញថា  តាមពិតទៅវាបានជួបគ្រោះថ្នាក់ធ្លាក់  នៅក្នុងតំបន់ព្រៃឈើមួយកន្លែង។

width=443

ទន្ទឹមនឹងនេះ   ក្រុមមន្រ្តីជំនាញក៏កំពុងធ្វើការតាមដានស៊ើបអង្កេត រកមូលហេតុពិតនៃការធ្លាក់លើកនេះ បន្ទាប់ពីឧទ្ធម្ភាគចក្រមួយគ្រឿងនេះ  បានផ្តាច់ការទាក់ទងជាមួយនឹងស្ថានីយ៍កាលពីរាត្រីថ្ងៃសៅរ៍កន្លងទៅ ខណៈមានអាកាសធាតុអាក្រក់នោះ៕

ដោយ ៖ ពិសីប្រភព ៖CNN