ព័ត៌មានអន្តរជាតិ ៖ យោងតាមសេចក្តីរាយការណ៍ ដែលបានចេញផ្សាយដោយទំព័រសារព័ត៌មានបរទេស ដេលីម៉ែល កាលពីពេលកន្លងទៅនេះ បានបញ្ជាក់អោយដឹងថា បុរសម្នាក់ហ៊ាននេះហ៊ាន ខណៈពេលដែលគាត់តែងតែដេកប្រឡែងលេងជាមួយនឹងប្រភេទពស់ថ្លាន់ធំៗ ស្របពេលដែលមនុស្សច្រើននាក់ផ្សេងទៀត ញញើតនៅក្នុងការធ្វើបែបនេះ។

គួរបញ្ជាក់ផងដែរថា បុរសហ៊ានប្រថុយនឹងគ្រោះថ្នាក់រូបនោះ ជាជនជាតិហ្វីលីពីន ត្រូវបានរកអោយឃើញថាគាត់ហ៊ានប្រឡែងលេងជាមួយនឹងប្រភេទពស់ថ្លាន់ដ៏ធំរបស់ពិភពលោកដែលវាមានប្រវែងដល់ទៅ ២៣ ហ្វឺត និងទម្ងន់ដល់ទៅ ២០០ ផោនឯណោះ។

លើសពីនេះទៅទៀត ប្រភពដដែលបានបន្ថែមថា បុរសដែលមិនទាន់ស្កាល់អត្តសញ្ញាណរូបនេះ បាននិយាយបញ្ជាក់ថា ជារឿយៗ គាត់តែងតែធ្វើបែបនេះ ពោលគឺដេកប្រឡែងលេងជាមួយនឹងពួកវា ខណៈពេលដែលពួកវាពិតជាគួរអោយស្រឡាញ់មែនណា ( My snakes are so charming ) ៕
ដោយ ៖ ពិសិដ្ឋប្រភព ៖ ដេលីម៉ែល